(ភ្នំពេញ)៖ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា «រៀនរស់ក្នុងគន្លងប្រក្រតីភាពថ្មី» (ការអនុវត្តវិធានការ ៣ការពារ ៣កំុ និងវិធានសុវត្ថិភាពទេសចរណ៍) និងការបង្កើតភាពស៊ាំសហគមន៍ (ការចាក់វ៉ាក់សាំងការពារឈានដល់អត្រាជាង៩០%ទូទាំងប្រទេស) កម្ពុជា បានប្រកាសជា«គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» នៅដើមឆ្នាំ២០២២ នេះ។

ជាក់ស្តែង កាលពីថ្ងៃទី១០ ខែមេសា កន្លងទៅ ខេត្តចំនួន៤ (គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ) ត្រូវបានទទួលការសម្រេចពីរាជរដ្ឋាភិបាល លើកលែងកាតព្វកិច្ចពាក់ម៉ាស់។

ឆ្លៀតឱកាសនេះ ក្រសួងទេសចរណ៍លើកទឹកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងដំណើរកម្សាន្តរបស់ខ្លួនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ និងសូមជួបប្រទះតែសេចក្តីសុខ និងសុភមង្គល។

ក្រសួងទេសចរណ៍ បន្តផ្សព្វផ្សាយជាថ្មីម្តងទៀត នូវវីដេអូស៉្បត បញ្ជាក់បង្ហាញថា «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង»។

ខាងក្រោមនេះ ជាវីដេអូស៉្បត៖ (វិដេអូ)