(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ បន្តបើកសវនាការជំនុំជម្រះកាត់ទោសជនជាប់ចោទ៣រូប ពាក់ព័ន្ធការប្រព្រឹត្តអំពើហិង្សាលើតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិពីររូប។
សវនាការនេះ ដឹកនាំដោយលោក ហេង សុខណា ជាចៅក្រមជំនុំជម្រះ និង លោក ស៊ិន វីរៈ ជាតំណាងអយ្យការ។
សវនាការ កន្លងទៅ ជនជាប់ចោទម្នាក់ក្នុងចំណោម៣នាក់ បានទទួលស្គាល់ថា ពិតជាបានប្រព្រឹត្តអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបប្រាកដមែន ។ ប៉ុន្តែ ជនជាប់ចោទ រូបនេះ បានបដិសេធថា ពុំបានវាយបំផ្លិចបំផ្លាញរថយន្តរបស់ជនរងគ្រោះនោះទេ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ មានហេតុការណ៍អំពើហិង្សាមួយ នៅមុខរដ្ឋសភាជាតិ បណ្តាលឲ្យលោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម នៃគណបក្សសង្គ្រោះជាតិរងរបួស ។ ក្រោយមក មានបុរស៣នាក់ ចេញមកសារភាពថា ពួកគេជាអ្នកប្រព្រឹត្តអំពើហិង្សានេះ៤៕