(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា។ ពិធីចែកសញ្ញាបត្រនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចឯកភាពឲ្យបង្កើតគណៈកម្មការដេញថ្លៃឈើជាង ៧ម៉ឺនគូប ដែលរឹបអូសពីការជួញដូរខុសច្បាប់នោះ ដើម្បីកែច្នៃផ្គត់ផ្គង់នៅក្នុងស្រុក តែមិនមានការជួញដូរទៅក្រៅប្រទេសនោះទេ។ ការឯកភាពនេះធ្វើឡើង បន្ទាប់ពីសង្កេតឃើញថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានលទ្ធភាព ដើម្បីទៅដឹកជញ្ជូនយកឈើទាំងអស់នោះ។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ បន្តខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងបន្ថែមទៀត បើមិនដូច្នោះទេនឹងក្លាយជាជនអភិរក្សនិយម។ សម្តេចតេជោ បានបញ្ជាក់ថា ជំងឺអភិរក្សនិយមនេះ មានគ្រោះថ្នាក់ខ្លាំង ដែលប្រៀបដូចដុំថ្មសង្កត់លើពន្លក។
* សម្តេចតេជោ បានថ្លែងរំលឹកថា សម្តេចត្រូវបានគេហៅថា ជារដ្ឋមន្រ្តីមិនទាន់បាត់ធំក្លិនទឹកដោះគោ នៅពេលសម្តេចឡើងធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស នៅសម័យរដ្ឋកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ៨០។ ប៉ុន្តែនៅពេលនេះសម្តេចបានឈរជើង ក្នុងនាមជានាយករដ្ឋមន្រ្តីរហូតដល់ពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា សិទ្ធិមានព្រំប្រទល់ជាមួយសិទ្ធិអ្នកដទៃអ្នកប្រើសិទ្ធិ សូមកុំប្រើសិទ្ធិ ដើម្បីបំពានអ្នកដទៃ។ រាជរដ្ឋាភិបាលត្រូវការរក្សាសន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍ បុគ្គលធ្វើខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើមិនធ្វើខុសគ្មានការចាប់ខ្លួនទេ។ បើទាមទារដោះលែងគ្មានលក្ខខណ្ឌមិនចាំបាច់មានច្បាប់នោះទេ។
* សន្តិភាពនេះ ពិបាករកណាស់ ទម្រាំរកបានជីវិតមនុស្សជាច្រើនបានស្លាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ៧០ ដល់ចុងឆ្នាំទសវត្សរ៍ឆ្នាំ៩០។ សម្តេចតេជោ បានបញ្ជាក់ថា ពណ៌អីក៏ដោយ ក៏ត្រូវតែចាត់ការកុំមករញ៉េរញ៉ៃ ។ សម្តេចតេជោ បានបញ្ជាក់ថា ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសគឺចាប់ទាំងអស់ គុកធ្វើឡើង ដើម្បីអ្នកខុស។ សម្តេច ក៏បានផ្ញើសារព្រមានទៅអ្នក ដែលបានឧបត្ថម្ភថវិកាបោះអាវសម្រាប់ក្រុមអង្គការសង្គមស៊ីវិល ធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ផងដែរ។ សម្តេចបានបញ្ជាក់ថា អ្នកឧបត្ថម្ភថវិកានោះ គឺត្រូវបានស្គាល់មុខអស់ហើយ។
* រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យសន្តិសុខមនុស្សរាប់លាននាក់ មិនមែនបញ្ហាបុគ្គល ៤-៥នាក់នោះទេ។ សម្តេចតេជោ ជំរុញឲ្យមន្រ្តីអង្គការសង្គមស៊ីវិលស្វែងរកមេធាវីឲ្យពូកែ ដើម្បីការពារក្តីដល់មន្រ្តីអង្គការសិទ្ធិមនុស្ស ដែលជាប់ឃុំ មិនអាចដាក់សម្ពាធលើតុលាការបាននោះទេ។
* សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបញ្ហាសន្តិសុខមនុស្សរាប់លាននាក់ ត្រូវបំផ្លាញដោយបុគ្គល ៤-៥នាក់នោះទេ។ សម្តេចតេជោ ជំរុញឲ្យមន្រ្តីអង្គការសង្គមស៊ីវិលស្វែងរកមេធាវីឲ្យពូកែ ដើម្បីការពារក្តីដល់មន្រ្តីអង្គការសិទ្ធិមនុស្ស ដែលជាប់ឃុំទៅច្បាប់ មិនអាចដាក់សម្ពានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យអាជ្ញាធរ សមត្ថកិច្ច និងសប្បុរសជនដឹកទឹកស្អាតជូនប្រជាពលរដ្ឋ និងបន្តស្តារ និងជីកអណ្តូង ស្រះថ្មី។
* សម្តេចតេជោ បានថ្លែងឲ្យដឹងថា នៅសប្តាហ៍ក្រោយសម្តេចនឹងចាកចេញទៅប្រទេសរុស្ស៊ី ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំខូប ២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន និងរុស្ស៊ី។
* សម្តេចតេជោ ហ៊ុន សែន បានហៅអ្នកបង្ហោះរូបសម្តេចស្លៀកពាក់ខ្មៅនៅក្នុង Facebook ដោយនិយាយថា ប្រយ័ត្នប៉ូលិសចាប់នោះ គឺជាការឌឺ។ សម្តេចតេជោ បានបន្តថា និស្សិតទាំងអស់ ដែលទទួលសញ្ញាបត្រនាព្រឹកនេះ គឺស្លៀកពាក់ខ្មៅទាំងអស់ មិនមាននរណាចាប់នោះឡើយ។ ត្រង់នេះ សម្តេចចង់បញ្ជាក់ថា អ្នកស្លៀកពាក់ខ្មៅធម្មតាគ្មាននរណាចាប់ខ្លួននោះឡើយ លើកលែងតែការធ្វើយុទ្ធនាការ ដើម្បីដោះលែងអ្នកទោស ដែលផ្ទុយនិងច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៨៖៣០នាទី នាព្រឹកថ្ងៃដដែលនេះ៕