(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានបន្តផ្សព្វផ្សាយជាថ្មីម្តងទៀតនូវវីដេអូស៉្បតពាក់ព័ន្ធនឹងគោលការណ៍ណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ពិសេសក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
គោលបំណងគឺក្រើនរំឭកដល់ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងអស់បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរៀបចំទីតាំងរបស់ខ្លួនឱ្យបានសមស្របនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជាប្រកបដោយភាពកក់ក្ដៅ ទំនុកចិត្ត និងមិនបារម្ភពីការឆ្លងមេរោគកូវីដ-១៩ ក្នុងនោះភ្ញៀវទេសចរក៏ត្រូវអនុវត្តតាមការណែនាំរបស់អាជីវកម្មផងដែរ។
សូមរំឭកថា កាតព្វកិច្ចពាក់ម៉ាស់ ដូចមានកំណត់ក្នុងវិធានសុវត្ថិភាពទេសចរណ៍ និង SOP ត្រូវបានសម្រួលក្នុងការអនុវត្តសម្រាប់ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ តាមស្មារតីកែសម្រួលដូចមានកំណត់ក្នុងសារាចរណែនាំលេខ០០៤ សរណន ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
ខាងក្រោមនេះជាវីដេអូស៉្បតគោលការណ៍ណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍៖