Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា, Fresh News TV ត្រៀមផ្សាយផ្ទាល់ (Live) កម្មវិធីនេះ

10-05-2016 07:43

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា។ ពិធីចែកសញ្ញាបត្រនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

Fresh News TV ត្រៀមផ្សាយផ្ទាល់ (Live) កម្មវិធីចែកសញាបត្រនេះពី មជ្ឈមណ្ឌលកោះពេជ្រ។

និស្សិតដែលត្រូវទទួលសញ្ញាបត្រពេលនេះមាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន 4,174 នាក់ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន 50 នាក់ផងដែរ។
កម្មវិធីប្រគល់សញ្ញាបត្រនេះនឹងចាប់ផ្តើមនៅម៉ោង 8:00 នាទីព្រឹក នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ៕