(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៨នាក់ និងរបួសស្រាល៨នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៦គ្រឿង, រថយន្តធុនធំ២គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ២លើក, ប្រជែងគ្រោះថ្នាក់ ១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់ ៦នាក់ យប់៣នាក់។
ជាមួយគ្នានេះ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៣,៦១៦ គ្រឿង, អប់រំ ១,៤០៧ គ្រឿង, ពិន័យ ២,២០៩ គ្រឿង ៕