(កម្ពុជា)៖ ការផ្សះផ្សាជាតិ ការរក្សាឯករាជ្យជាតិ សន្តិភាព និងអធិបតេយ្យភាពជាតិ ដែលមានចែងនៅក្នុងបុព្វកថារដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជាស្រាប់ ក៏ទទួលបានដំណើរការទៅមុខប្រកបដោយជោគជ័យ បើទោះជាមានសម្ពាធលូកជ្រែកពីបរទេស និងមហិច្ឆតានយោបាយ ដើម្បីអំណាចរដ្ឋគ្រប់រូបភាពបះបោរធំធេង រំលោភនឹងនីតិរដ្ឋ បាវចនាជាតិយ៉ាងណាក៏ដោយ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ជាអ្នកចងក្រងព័ត៌មាននេះ សូមឧទ្ទិសផលនៃព័ត៌មាននេះ ជាចំណែកនៃការប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងការផ្សះផ្សាជាតិ និងរក្សាឯករាជ្យ ដើម្បីសន្តិភាពដូចបំណងរបស់ប្រជាជាតិខ្មែរ ដែលបានចែងនៅក្នុងបុព្វកថារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក អាចបង្កើតបាននូវវេទិកាពិភាក្សាទូលំទូលាយនៃរបៀបវារៈនយោបាយ និងចលនាមហាជន ដើម្បីអោយយល់ពីការប្តូររបប ដែលបំពាននីតិរដ្ឋ និងរដ្ឋធម្មនុញ្ញ។


បដិវត្តពណ៌កកើតដោយរបៀបណា៖

ជារូបភាពថ្មីនៃកិច្ចផ្លាស់ប្តូររបប ដែលផលិតនៅសហរដ្ឋអាមេរិក៖ នៅក្នុងឆ្នាំ១៩៨៣ យុទ្ធសាស្ត្រក្នុងការផ្តួលរំលំរដ្ឋាភិបាលណាមួយ ដែលគេយល់ឃើញថា ពុំសមស្រប បានភ្ជាប់ជាមួយនិង «ការលើកតម្កើងលទ្ធិប្រជាធិបតេយ្យ» ត្រូវបានប្រសូត្រឡើង។ ឆ្លងកាត់នៃការបង្កើតជា ប្រព័ន្ធកូនកាត់ ជាមួយនឹងអង្គការសង្គមស៊ីវិល នៅក្រោមរូបភាព «មូនិធិ»។ ឧទាហរណ៍ដូចជា៖ វិទ្យាស្ថាន Albert Einstein Institute (AEI). National Endowment for Democracy (NED). International Republican Institute (IRI). National Democracy Institute (NDI). Freedom House and letter the International Center for Nonviolent Conflict (ICNC). ក្រុង Washington ក៏បានគៀងគរ និងច្រោះប្រាក់ជំនួយ និងរៀបចំយុទ្ធសាស្រ្តជួយ ឬសហប្រតិបត្តិការផ្តល់ឲ្យគណបក្សនយោបាយ និងក្រុមអង្គការជាច្រើន ដែលជួយលើកតម្កើង របៀបវារៈនយោបាយ និងផលប្រយោជន៍សហរដ្ឋ ចំពោះរាជរដ្ឋាភិបាលណា ដែលគេយល់ឃើញថា មិនរណបជាមួយសហរដ្ឋអាមេរិក។

នៅពីក្រោយខ្នងនៃមូនិធិ (Foundations) និងវិទ្យាស្ថាន (Institute) ដែលជាភ្នាក់ងាររបស់សហរដ្ឋ នៅក្នុងការងារអន្តជាតិ ដូចជា Inter-National Development (USAID), the financial branch of the Department of State.។

បច្ចុប្បន្នកាលនេះ USAID បានក្លាយទៅជាចំណែកមួយ នៃអង្គការដ៏មានសារៈសំខាន់សម្រាប់វិស័យសន្តិសុខ ចារកម្ម និងជាចំណុច ផ្ចិតនៃកិច្ចការពារជាតិរបស់ Washington។ នៅក្នុងឆ្នាំ២០០៩ អន្តរភ្នាក់ងារ ក្នុងកិច្ចផ្តួចផ្តើមប្រយុទ្ធប្រឆាំង និងតុបកម្ម ក៏បង្កើតបាននូវទ្រឹស្តី ឬលទ្ធិមួយ នៅក្នុងសហរដ្ឋអាមេរិក។

ឥឡូវនេះ USAID ជាស្ថាប័នគោលការណ៍ដ៏មានសារៈសំខាន់មួយ ដែលគេកត់សម្គាល់ថា ជាស្ថាប័នលើកតម្កើងសេដ្ឋកិច្ច និងជាយុទ្ធសាស្រ្ត នៃកិច្ចការពារផលប្រយោជន៍ របស់សហរដ្ឋអាមេរិក ពាសពេញពិភពលោក ដែលជាចំណែកនៃប្រតិបត្តិការប្រយុទ្ធ ប្រឆាំង និងការពារ។ (Now, USAID is the principal entity that promotes the economic and strategic interest of the US across the globe as oart of Counterinsurgency operations.) នាយកដ្ឋានរបស់ USAID ធ្វើគ្រប់បែបយ៉ាងក្នុងកិច្ចផ្តួចផ្តើមរាល់រូបភាព ដែលជម្រុញអោយមានលំហរ នៃការផ្លាស់ប្តូរនាពេលខាងមុខ (Dedicated to transition initiatives ) និងការកសាងឡើងវិញ (Dedicated to transition initiatives and reconstruction policy)ការគ្រប់គ្រងវិវាទ,ការវិវត្តន៍សេដ្ឋកិច្ច, អភិបាលកិច្ចនៃការគ្រប់គ្រងរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។

កិច្ចការទាំងអស់នេះជាការងារស្នូល និងទិសដៅការងាររបស់ USAID ដែលទទួលបានប្រាក់រាប់លានដុល្លារពី Washington ក្នុងកិច្ចជួយ ឧបត្ថម្ភដល់គណបក្ស នយោបាយ NGOs, អង្គការនិស្សិត យុវជន និងរាល់ចលនា ដែលមានទិសដៅលើតម្កើងរបៀបវារៈ នយោបាយរបស់ សហរដ្ឋអាមេរិក នៅក្នុងពិភពលោកនោះ មិនថាឡើយជាព្រឹត្តិការណ៍៖ បដិវត្តន៍ពណ៌ ឬក៏ការផ្លាស់ប្តូររបបដែលកើតមានឡើងឆ្លើយតបនឹង ផលប្រយោជន៍របស់ សហរដ្ឋអាមេរិក គឺមានវត្តមានរបស់ USAIDនិងលំហូរប្រាក់ដុល្លារពីរទីក្រុង Washington។

 

តើបដិវត្តន៍ពណ៌មានដំណើរការរបៀបណា?

គ្រឿងផ្សំនៃសារជាតិនេះ គឺមានដូចគ្នា ទោះបីជាកើតឡើងនៅទីកន្លែងណាក៏ដោយ។ នាំមុខដោយចលនានិស្សិត និងយុវជន ជាមួយនឹងមុខមាត់ប្លែក ថ្មី ដែលទាក់ទាញ ឬអូស-ទាញអ្នកដទៃ ឬក្រុមដទៃឲ្យចូលរួម ដែលអ្នកទាំងអស់នោះយល់ឃើញថា៖ ជាសកម្មភាពទំនើប ទាន់សម័យ និងសមភ្នែក ដែលត្រូវធ្វើ (it were the fashion, the cool thing to do) ដែលជានិច្ចកាល គេយកស្លាកសញ្ញាពណ៌ ក្នុងការងារនៃយុទ្ធសាស្ត្រ ពាណិជ្ជកម្មរបស់ចលនានេះ (Logo and color)។ ឧទាហរណ៍៖ នៅ Serbia ក្រុម OTPOR បាននាំមុខនៃចលនានៅតាមដងថ្នល់ ទម្លាក់លោក Slobodan Milosevic តាមរយៈក្រុមបាតុករ ជាបឋមបានប្រើប្រាស់ អត្តសញ្ញាណ ពណ៌ខ្មៅ-ស ទាំងអាវយឺតស្លាកសញ្ញា និងទង់ជ័យរបស់គេ ដែលជា និមិត្តរូបនៃក្រុមប្រឆាំង ឬក្រុមសេរីភាព។ នៅ Ukraine ស្លាកសញ្ញាដែលគេប្រើប្រាស់គឺនៅដដែល ក៏ប៉ុន្តែគេផ្លាស់ប្តូរទៅជាពណ៌ទឹកក្រូចវិញ (Orang color) ។ នៅ Georgia គេប្រើពណ៌កុលាប លាបនៅលើប្រអប់ ឬខ្នងដៃ ជាអត្តសញ្ញាណនៃក្រុមបះបោរ។ នៅ Venezuela គេផ្លាស់ប្តូរជំនួសពីរកណ្តាប់ដៃ(ក្តាប់) មកលាតដៃ ដែលមានពណ៌ខ្មៅ-ស។

បដិវត្តន៍ពណ៌ តែងតែកើតមានជាមួយនឹងប្រជាជាតិ ដែលជាចំណុចយុទ្ធសាស្រ្ត, ធនធានធម្មជាតិ ប្រេង ហ្គាស, មូលដ្ឋានយោធា និងជាផលប្រយោជន៍នៃភូមិសាស្រ្ត នយោបាយ ហើយបដិវត្តន៍ពណ៌នេះតែងតែកើតមានផងដែរ នៅក្នុងប្រទេសដែលមាននិន្នាការនយោបាយ សង្គមនិយម, រដ្ឋាភិបាលដែលមាននិន្នាការប្រឆាំងនឹងចក្រពត្តិ។ ចលនាទាំងអស់នោះតែងតែលើកតម្កើងដោយភ្នាក់ងារ របស់សហរដ្ឋអាមេរិក ដែលជាទូទៅ កើតក្នុងប្រទេស anti-communist, anti-socialist, pro-capitalist and pro-imperialist។

សកម្មភាពបះបោរប្រឆាំង នឹងសកម្មភាពធ្វើឲ្យបាត់បង់លំនឹង ឬស្ថេរភាពនយោបាយ គេតែងតែរៀបចំផែនការ នៅក្នុងរយៈពេលយុទ្ធនាការ បោះឆ្នោតសកល និងនីតិវិធីនៃការ បោះឆ្នោត ដូចជាការលើកឡើងដើម្បីបង្កើតនូវភាពតានតឹងជាមួយសំណួរ ឬទិន្នន័យបំផុសនាំមុខ ដែលធ្វើឲ្យ យល់ និងជឿជាក់ពីអនុភាពនៃការក្លែងបន្លំ ឬលួចបោកប្រាស់ រំលោភលើនីតិវិធី ការបំបាត់ សិទ្ធិសេរីភាព ការរំលោភច្បាប់ ដែលជះឥទ្ធិពលដល់ការ មិនទទួលស្គាល់នូវការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត ដែលមិនអាចយកជាការបាន គឺនៅពេលករណីដែលគណបក្ស ប្រឆាំងបរាជ័យ។ នេះជាករណីទូទៅដែលគេប្រទះឃើញ និងជាការពិសោធន៍របស់ពិភពលោក។

ក្នុងករណីនេះ គេតែងតែឃើញវត្តមាននៃភ្នាក់ងារអន្តរជាតិទាំងនេះ តាមរយៈការផ្តល់ថវិកា, ហ្វឹកហ្វឺន និងប្រឹក្សាយោបល់។ ភ្នាក់ងារអន្តរជាតិ ទាំងនោះគឺ USAID, NED, IRI, NDI, Freedom House, AEI and ICNC. នៅតំណាក់កាលចុងក្រោយនេះ អង្គការខាងលើទាំងអស់នេះ មានមោទនភាពចំពោះរូបគេផ្ទាល់លើចំណុចពីរ នៃមោទនភាពរបស់គេ គឺ១៖ ការហ្វឹកហ្វឺនជំនាញដល់យុវជន និង ២៖ ការហ្វឹកហ្វឺនបង្កើន បំប៉នសមត្ថភាពយុវជន ក្នុងការងារដឹកនាំចលនា និងលើកទឹកចិត្តឲ្យមានការផ្លាស់ប្តូរប្រកបដោយ «អហឹង្សា»។ យុទ្ធសាស្ត្រទាំងអស់នេះ គឺស្វែងរកមធ្យោបាយដែលធ្វើឲ្យពិការភាព និងបាត់បង់សណ្តាប់ធ្នាប់ (Debilitate and disorganize) នៃសសរស្តម្ភទល់ទ្រអំណាចរដ្ឋ, បង្កើតភាពអសកម្ម ឬអព្យាក្រឹត្យកម្ម ដល់កម្លាំងការពារសន្តិសុខ ជាមួយនឹងការបង្កើតសតិអារម្មណ៍សាធារណជន ដែលគេពិតប្រាកដ ស្ថិតនៅក្នុងបរិយាកាសវឹកវរ ច្របូកច្របល់ និងអស្ថេរភាព និងកំដៅនយោបាយ។

លោកវរសេនីយ៍ឯក (Colonel) Robert Helvey ដែលជាស្ថាបនិកមួយនៃយុទ្ធសាស្ត្រនេះ និងលោកជាចាងហ្វាង AEI ( Albert Einstein Institute) បានពន្យល់ប្រាប់ថា ទិសដៅនៃយុទ្ធសាស្ត្រនេះ គឺមិនមែនបំផ្លាញ និងប្រឆាំងនឹងកងប្រដាប់អាវុធ និងនគរបាលនោះទេ គឺ «កែប្រែធាតុ» ( Convert them)... ធ្វើឲ្យគេទាំងអស់នោះមានជំនឿ ចាកចេញពីរដ្ឋាភិបាលបច្ចុប្បន្ន និងធ្វើឲ្យគេយល់ថា គឺគេនៅតែមានតំណែងនៅក្នុង ជួរនៃអនាគតរដ្ឋាភិបាលខាងមុខ។

ចំពោះយុវជន គេប្រើប្រាស់ជាកម្លាំងមួយដើម្បីសាកល្បង និងប្រឆាំងនិងកម្លាំងសន្តិសុខ ដែលធ្វើឲ្យមានភាពពិការ ឬទន់ខ្សោយ នៅក្នុងស្ថានភាព ពិបាកក្នុងកិច្ចប្រតិបត្តិការប្រឆាំង ឬកំចាត់បាតុករ នៅក្នុងការធ្វើបាតុកម្មជាសាធារណៈ។ លោក Srdja Popovic ជាស្ថានិក អង្គការ OTPOR បានបញ្ចេញឲ្យដឹងថា លោកវរសេនីយ៍ឯក (Colonel) Robert Helvey បានបង្រៀន ហ្វឹកហ្វឺនដល់យុវជនទាំងអស់នោះ «... វិធីនៃការជ្រើសរើស មនុស្សនៅក្នុងប្រព័ន្ធ ដូចជា មន្ត្រីនគរបាល ឬកងប្រដាប់អាវុធ ជាមួយនឹងការបញ្ជូនសារដល់អ្នកទាំងអស់នោះ ដែលមានន័យថា យើងទាំងអស់គ្នា ជាជនរងគ្រោះ ហើយបញ្ចៀសនូវការអនុវត្តន៍តាមច្បាប់ ឬតបតាមបញ្ហាដោយឆក់យកអារម្មណ៍ ឬបេះដូងអោយមានភាពទន់ខ្សោយ អាណិតអាសូរជាជាង កាតព្វកិច្ច។ ឧទាហរណ៍៖ ដូចជាទូន្មានឲ្យនគរបាលអនុវត្តច្បាប់ ដោយលើកហេតុផលថា៖ ព្រោះអីមិនមែនជាការងារ របស់មន្ត្រីនគរបាលនោះឡើយ ក្នុងការចាប់បាតុករក្មេង ដែលមានអាយុ១៣ឆ្នាំ ឬ ស្ត្រីចំណាស់ និងស្ត្រីដែលមានផ្ទៃពោះនេះជា ឧទាហរណ៍ផងដែរ...»។

នេះជាយុទ្ធសាស្ត្រដែលមានផែនការគ្រប់ជ្រុងជ្រោយ ដែលមានទិសដៅឆ្ពោះទៅរក កងកម្លាំងសន្តិសុខ មន្ត្រីសាធារណៈ និងសាធារណជនទូទៅ ដែលភ្ជាប់ជាមួយនូវស្មារតី និងខ្លឹមសារនៃសង្គ្រាមចិត្តសាស្ត្រ ជាមួយនឹងការធ្វើឲ្យមានចំណាប់អារម្មណ៍ខ្ពស់ ចំពោះប្រជាជាតិគោលដៅដើម្បី រកកលឲ្យធ្លាក់ទៅក្នុងការបះបោរកុប្បកម្មមហាជននេះជាយថាហេតុណាមួយ ដែលអាចកើតមានបាន។ ករណី Venezuela នៅក្នុងឆ្នាំ២០១៣ AEI បានជាន់ដី Venezuela, Colonel Robert Helvey ផ្ទាល់ខ្លួន បានរៀបចំសិក្ខាសាលាយ៉ាងស៊ីជម្រៅ ហ្វឹកហ្វឺនគណបក្សប្រឆាំង Venezuela ចំនួន០៩ថ្ងៃ ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេស។

របាយការណ៍ប្រចាំឆ្នាំ របស់ AEI’s បានឲ្យដឹងថា នៅក្នុងវេទិកាសិក្ខាសាលានោះ គឺមានការចូលរួមពីវត្តមានរបស់ គណក្សប្រឆាំង NGOs សហជីព សកម្មជន ដែលទទួលបាននូវការហ្វឹកហ្វឺនជាចំណេះដឹង និងបច្ចេកទេស ស្តីពី «ការផ្តួលរំលំអ្នកផ្តាច់ការ»។ ព័ត៌មាននេះបានដឹងមួយឆ្នាំក្រោយមក បន្ទាប់ពីរដ្ឋប្រហារមួយ ទទួលបានភាពបរាជ័យ ដែលដឹកនាំដោយក្រុមដដែលនេះ ក្នុងការប្រឆាំងជាមួយ នឹងលោកប្រធានាធិបតី Chavez ។

អ្វីដែលកើតមានបន្ទាប់ពីកិច្ចអន្តរាគមន៍របស់ AEI គឺបន្ទាប់ពីមួយឆ្នាំក្រោយពីព្រឹត្តិការណ៍នៃការបង្ហូរឈាម ឬហឹង្សានៅតាមថ្នល់ និងការប៉ុនប៉ង ជាប្រចាំ នៃការធ្វើឲ្យបាត់បង់ ស្ថេរភាព ជាមួយនឹងការធ្វើឲ្យមានការបោះឆ្នោតប្រជាមតិ ប្រឆាំងលោកប្រធានាធិបតី Chavez ។
គណបក្សប្រឆាំងទទួលបានភាពបរាជ័យនៅក្នុង សម្លេង៦០ ទល់នឹង៤០ ក៏ប៉ុន្តែជំនួសមកវិញនូវការប្រកាស ឬចលនាទាមទារ និងចោទប្រកាន់ អំពីការបន្លំលទ្ធផល។ អ្វីជាការទាមទារគឺ គ្មានទិសដៅពិតប្រាកដ ។ អ្នកសង្កេតការណ៍អន្តរជាតិរាប់រយដែលចូលរួមជាមួយនឹងមជ្ឈមណ្ឌល Carter ( Carter Center) និង Organization American States (OAS) ក៏បានបញ្ជាក់ជាផ្លូវការថា នីតិវិធីនៃការបោះឆ្នោតនេះ គឺមានតម្លាភាព ត្រឹមត្រូវតាមច្បាប់ និងគ្មានការបន្លំ។

ខែមីនា ២០០៥ គណបក្សប្រឆាំង Venezuela និង AEI បានចូលរួមកម្លាំងគ្នាសារជាថ្មី ក៏ ប៉ុន្តែពេលនោះ គណបក្សនយោបាយចាស់ៗ ជាមួយនឹងថ្នាក់ដឹកនាំរបស់គេ ទទួលបានការដាក់ជំនួស និងជម្រើសរបស់និស្សិត និងយុវជនក្មេងៗ Venezuelans។ ថ្នាក់ដឹកនាំជាន់ខ្ពស់ ពីររូបរបស់ OTPOR ដែលមកពី Belgarde, Slobodan Dinovic និង Ivan Marovic. បានចូលរួមហ្វឹកហ្វឺននិស្សិត Venezuelans ពីរបៀបរៀបចំ និងកសាងចលនា ក្នុងការផ្តួលរំលំប្រធានាធិបតីរបស់គេ។ ហើយជាបន្តបន្ទាប់ អង្គការ USAID និង NED ក៏បានឧបត្ថម្ភ ថវិកាដ៏ច្រើនលើសលុបទៅដល់ក្រុមទាំងអស់នោះ ប្រហាក់ប្រហែល ៩លាន ដុល្លារសហរដ្ឋអាមេរិក។

Freedom House ក៏បានបើកការិយាល័យរបស់ខ្លួនជាលើកទីមួយ ដែលមិនមានទាល់តែសោះនៅ Venezuelans ហើយ ស្មារទល់ស្មារ ក្នុងកិច្ចសហការ និងប្រតិបត្តិការជាមួយ USAID និង NED ក្នុងកិច្ចសម្រួលឲ្យមានការជួបជុំ និងសាមគ្គីគ្នាពីសំណាក់អ្នកប្រឆាំង និងរៀបចំដើម្បីប្រជែង ក្នុងកិច្ចបោះឆ្នោតសកល ដើម្បីជ្រើសរើសប្រធានាធិបតី នៅក្នុងឆ្នាំ២០០៦។

មជ្ឈមណ្ឌលអន្តរជាតិដោះស្រាយវិវាទដោយអហិង្សា International Centre on Nonviolent Conflict (ICNC) ដែលដឹកនាំដោយ អតីតប្រធាននៃអង្គការ Freedom House, លោក Peter Ackeman ក៏បានចាប់ផ្ដើមហ្វឹកហ្វឺនផងដែរ ដល់ចលនាយុវជនប្រឆាំង ផ្ដល់មេរៀនជាច្រើន និងស៊ីជម្រៅ ជាមួយនឹង សិក្ខាសាលា ស្ដីពីបច្ចេកទេសនៃការផ្លាស់ប្ដូររបប។

នៅក្នុងឆ្នាំនោះដែរ និស្សិត និងយុវជន ដែលទទួលបានការហ្វឹកហ្វឺនថ្មីៗនោះ ក៏បានរៀបចំ និងចាប់ផ្ដើមចលនារបស់គេ។ គោលបំណងរបស់គេ គឺធ្វើអោយឃើញមាន ឧបសគ្គ ឬភាពមិនប្រក្រតី នៅក្នុងដំណើរការនៃការបោះឆ្នោត និងបង្កើតជាសេណារីយោ នៃការលួចបន្លំ ក៏ប៉ុន្តែទោះជាយ៉ាង ណាចលនានេះត្រូវទទួលបានបរាជ័យ។ លោក Chavez នៅតែទទួលបានជោគជ័យពីលទ្ធផលនៃការបោះឆ្នោត ៦៤% ដែលជាលទ្ធផលជោគជ័យភ្លូកទឹកភ្លូកដី។

ឆ្នាំ២០០៧ ចលនាសាជាថ្មីម្ដងទៀត ត្រូវបានចាប់ផ្ដើមប្រតិកម្មឆ្លើយតបនឹងការសម្រេច របស់រដ្ឋាភិបាល ដែលមិនបន្តអាជ្ញាប័ណ្ណផ្សព្វផ្សាយ ដល់ស្ថានីយ៍ទូរទស្សន៍ឯកជនមួយ ដែលជាសម្លេងរបស់ក្រុមប្រឆាំង (RCTV) ។ សូមជម្រាបថា៖ ប្រព័ន្ធផ្សព្វផ្សាយក្រៅពីប្រព័ន្ធសង្គមគេបាន ឧទ្ទេសនាមថា ជាប្រព័ន្ធព័ត៌មានឯករាជ្យ ដើម្បីបំភ្លៃមតិសាធារណៈ។ យុវជន និងនិស្សិត បានចូលទៅកាន់កាប់ផ្លូវមួយចំនួន ដែលមានរូបភាព ជាសញ្ញាសម្គាល់នៅលើដៃរបស់គេ ជាមួយនឹងការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈធំៗ ដែលជាផលយកចំណេញពីការចាប់អារម្មណ៍ របស់អន្តរជាតិ។ យុវជនមូយចំនួន ទទួលបានការជ្រើសរើសដោយភ្នាក់ងារ សហរដ្ឋអាមេរិក និងត្រូវបញ្ជូនទៅហ្វឹកហ្វឺនសារជាថ្មីម្ដងទៀត នៅទីក្រុង Belgrade នៅក្នុងខែតុលា ២០០៧។ ប្រធាននិស្សិត Yon Goicochea ទទួលបានប្រាក់រង្វាន់ចំនួន $ ៥០០,០០០USD ពី Right Wing Washington Think Tank, Cato Institute, ក្នុងការរៀបចំមជ្ឈមណ្ឌលហ្វឹកហ្វឺន ដល់យុវជនប្រឆាំង នៅក្នុង Venezuela ។

បច្ចុប្បន្នកាលនេះ មុខមាត់របស់និស្សិតទាំងអស់នោះ ឬអ្នកវិភាគសង្គម ឬឯករាជ្យ គេប្រទះឃើញនៅក្នុងគណបក្សប្រឆាំង ហើយជាភ័ស្តុតាង ជាក់ស្ដែង គឺមិនត្រឹមតែមានទំនាក់ទំនងដែលឃើញច្បាស់ជាមួយនឹងគណបក្សប្រឆាំងពីមុនមក ក៏ប៉ុន្តែគេក៏ធ្វើអោយឃើញ និងដឹងយ៉ាងច្បាស់ផងដែរ អំពីការបិទបាំងរបស់គេ ចំពោះការដឹកនាំចលនាទាំងអស់នោះដែលទទួលបានសហការ និងប្រឹក្សាដោយបរទេស។

បដិវត្តន៍ពណ៌នៅ Georgia និងនៅ Ukraine ក៏បានសាបរលាបអស់។ ប្រជាជនរដ្ឋ នៃប្រជាជាតិទាំងអស់នោះអស់ជំនឿជាមួយនឹងអ្នកដណ្ដើម អំណាចតាមរយៈរូបភាពនៃចលនា «ស្វយ័ត» (ឯកតោភាគី) និងចាប់ផ្ដើមឃើញខ្លួនគេថាជាអ្នកឆ្កួតវង្វេង។ បដិវត្តន៍ណ៌ គឺគ្មានអ្វីក្រៅពីពណ៌ក្រហម ពណ៌ស និងពណ៌ខៀវ ឬដទៃ ដែលទាក់ទងនឹងពណ៌ របស់ភ្នាក់ងារសហរដ្ឋអាមេរិក ដែលគេរកឃើញរបស់ថ្មី និងមាគ៌ាទស្សនទាន ក្នុងការព្យាយាម និងការបង្ខំអោយទទួលយក របៀបវារៈ នៃមហាអំណាចជាផលប្រយោជន៍របស់គេតែប៉ុណ្ណោះ (Finding new and innovative way to try and impose Empire’s agenda)៕