(ព្យុងយ៉ាង)៖ ទីបំផុតការវិភាគកន្លងមក បានក្លាយទៅជាការពិត ដែលលើសការស្មានទៅទៀត គឺលោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើងនោះ បានទទួលការសម្រេច​ឲ្យរូបលោក​ឲ្យក្លាយជាប្រធាន​គណបក្សពលករដែលជាបក្ស​កាន់អំណាច​តែ​មួយគត់ ស្ថិតនៅក្នុងវ័យទើបតែ៣៣ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦។

ការតែងតាំងខាងលើនេះ វាបានបញ្ជាក់ឲ្យឃើងយ៉ាងច្បាស់ថា ចាប់ពីពេលនេះតទៅ រាល់អំណាច គ្រប់ជាន់ថ្នាក់ទាំងអស់នឹងត្រូវ ស្ថិតនៅក្រោមកណ្តាប់ដៃរបស់លោក គីម ជុងអ៊ុន និងសាច់ញាតិ របស់លោកជាច្រើនទៀត ដែលកំពុងស្ថិតនៅក្នុងជួរដឹកនាំកំពូលៗស្រាប់៕