(ភ្នំពេញ)៖ បុរសម្នាក់តូចចិត្តនឹងប្រពន្ធកូន ចុះចោលបានសម្រេចចិត្ត ចាក់សាំងដុតខ្លួនឯង ក្នុងគោលបំណងឲ្យស្លាប់ តែមិនស្លាប់ គឺគ្រាន់តែឆេះរលួយពេញខ្លួនប្រាណតែប៉ុណ្ណោះ ហេតុការណ៍នេះ បានកើតឡើង នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅតាមផ្លូវ ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីដែលបុរសខាងលើ យកសាំងចាក់ដុតសម្លាប់ខ្លួនឯងនេះ ដោយសារ តែតូចចិត្តនឹងប្រពន្ធបានចុះចោល ដោយនាំទាំងកូនជាទីស្រលាញ់ទៅជាមួយផងដែរ ទើបបណ្តាលឲ្យបុរសរងគ្រោះ ខាងលើសម្រេចចិត្ត ធ្វើបែបនេះ។
ជនរងគ្រោះមានឈ្មោះ ប៊ុន កុសល អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅពេទ្យលោកសង្ឃ៕