(កោះកុង)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សាលាខេត្តកោះកុង បានរៀបចំពិធី ប្រកាសតែងតាំងលោក ស្រី មិថុនា ភូថង ជាអភិបាលរងខេត្តជំនួសលោកស្រី អេង គឹមនាង អភិបាលរងខេត្ត ដែលត្រូវចូលនិវត្តន៍។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោក រស់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមទាំងគណៈប្រតិភូ អមដំណើរជាច្រើនរូប ។
លោកស្រី មិថុនា ភូថង ទើបប្រកាសតែងតាំងជា អភិបាលរងខេត្តបានប្តេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសម្ថតិភាព ដើម្បីបម្រើប្រជាពលរដ្ឋជាពិសេស រិតចំណងសាមគ្គីភាពជាមួយ ប្រជាពលរដ្ឋដោយមិនប្រកាននូវពូជសាសន៍ ឬនិន្នានយោបាយណាមួយឡើយ។
លោក សក់ សេដ្ឋា បានធ្វើការផ្តាំផ្ញើដល់អភិបាលរងខេត្ត ទើបតែងតាំងថា មន្ត្រីទាំងអស់មិនមែនតែអភិបាលថ្មីទេ ត្រូវយកចិត្តទុកដាក់ទៅលើការងារ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ត្រូវចេះរួមសហការណ៍គ្នាត្រូវខិតខំ ក្នុងការអនុវត្តន៏កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥ នៃរដ្ឋសភាដោយជំរុញការអភិវឌ្ឍន៍ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ និងការអភិវឌ្ឍន៏គ្រប់មូលដ្ឋានការផ្តល់សេវាសាធារណៈ ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៏សង្គមជាតិរបស់យើង៕