(ព្រះសីហនុ)៖ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាល លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានឧបត្ថម្ភស្បៀង សម្ភារៈ និងភេសជ្ជៈ ដល់មន្ត្រីនគរបាលទូទាំងខេត្តចំនួន ១,១៧៣នាក់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ស្បៀង សម្ភារៈ និងភេសជ្ជៈ ដែលប្រគល់ជូនមន្ត្រីនគរបាលនាពេលនេះរួមមាន៖ ម៉ាស់ខៀវ ចំនួន ១ប្រអប់, ម៉ាស់ខ្មៅ ចំនួន ១០ ម៉ាស់ និងភេសជ្ជៈ ចំនួន ១កេស ក្រៅពីនោះលោកបានឧបត្ថម្ភបន្ថែមទៅលើកម្លាំងប្រមូលផ្តុំហូបបាយរួមក្នុងនោះរួមមាន៖

*អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ មីថៃកំប៉ុង ចំនួន ៧កេសធំ ត្រីខកំប៉ុង ចំនួន ២កេសធំ
*អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង មីថៃកំប៉ុង ចំនួន ៤កេសធំ, ត្រីខកំប៉ុង ចំនួន ២កេសធំ
*អធិការដ្ឋាននគរបាលស្រុកព្រៃនប់ មីថៃកំប៉ុង ចំនួន ១៩កេសធំ, ត្រីខកំប៉ុង ចំនួន ២កេសធំ
*អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ មីថៃកំប៉ុង ចំនួន ៦កេសធំ, ត្រីខកំប៉ុង ចំនួន ១កេសធំ
*អធិការដ្ឋាននគរបាលស្រុកកំពង់សីលា មីថៃកំប៉ុង ចំនួន ៦កេសធំ, ត្រីខកំប៉ុង ចំនួន ១កេសធំ
*កងអន្តរាគមន៍ពិសេស មីថៃកំប៉ុង ចំនួន ២កេសធំ, ត្រីខកំប៉ុង ចំនួន ១កេសធំ
*ការិយាលយ័ការពារអន្តរាគមន៍ មីថៃកំប៉ុង ចំនួន ១កេសធំ ត្រីខកំប៉ុង ចំនួន ១កេសធំ

សរុបរួមក្នុងការឧបត្ថម្ភរួមមាន៖ ម៉ាស់ខៀវ ចំនួន ៥៨,៦៥០ម៉ាស់, ម៉ាស់ខ្មៅ ចំនួន ១១,៧៣០ម៉ាស់, ភេសជ្ជៈ ចំនួន ១,១៧៣កេស, ត្រីខកំប៉ុង ចំនួន ១០កេសធំ, មីថៃកំប៉ុង ចំនួន ៤៥កេសធំ៕