(កំពង់ចាម)៖ លោក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកព័ត៌មានសន្តិសុខ និងបង្ក្រាបបទល្មើស បានអញ្ជើញជាអធិបតីភាព ពិធីប្រជុំត្រួតពិនិត្យការងារជំនាញផែនប្រតិបត្តិការ បង្កើនប្រសិទ្ធភាព នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត កំពង់ចាម។ កម្មវិធីនេះរៀបចំដោយ លោក សោ សាវឿន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម និងក្រុមការងារ។
ពិធីប្រជុំត្រួតពិនិត្យការងារជំនាញផែនប្រតិបត្តិការបង្កើនប្រសិទ្ធភាព ធ្វើឡើងដើម្បីតំរង់ទិសលើការងារជំនាញ របស់ផែនប្រតិបត្តិការបង្កើន ប្រសិទ្ធភាពក្នុងការដឹកនាំ បញ្ជាធ្វើឲ្យបេសកកម្មប្រព្រឹត្តទៅដោយតម្លាភាព គុណភាព និងទទួលបានជោគជ័យ។
សូមជំរាបថា នៅក្នុងកម្មវិធីខាងលើនេះ ក្រៅពីការចូលរួមពីសំណាក់ លោក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក សោ សាវឿន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ក៏មានប្រតិភូអមដំណើរ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍មេបញ្ជាការ អ.ហ ខេត្តមេបញ្ជា ការរងប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ស្នាក់ការ និងនាយអាវុធហត្ថចំណុះ បញ្ជាការដ្ឋានអាវុធហត្ថខេត្តជាច្រើនរូបទៀត៕