(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌៀន ហេរ៉ូស្តា «Cambodian Hero Star» បានបើកសម្ភោធ និងបង្ហាញ ផលិតផលថ្នាំដុសធ្មេញ សម្រាប់អ្នកជំងឺទឹកនោមផ្អែម កាត់បន្ថយការឈឺចាប់ តាមអញ្ចាញធ្មេញ និងជំងឺអាឡែហ្ស៊ីស្បែក រួមជាមួយនឹងផលិតផលជាច្រើនទៀត ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុនមួយនេះ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅទីតាំងក្រុមហ៊ុន ដែលមានអាស័យដ្ឋានស្ថិតនៅ ផ្ទះលេខ១៨៦ ផ្លូវ២០០៥ សង្កាត់កាកាបខ័ណ្ឌ ពោធិសែនជ័យ។
ថ្នាំដុសធ្មេញ ដែលក្រុមហ៊ុនយកមកបង្ហាញ ជូននាពេលនេះមានឈ្មោះថា «ដុកទ័រឌី» គឺជាថ្នាំដុសធ្មេញដែលទើបស្រាវជ្រាវ រកឃើញថ្មី ផ្សំឡើងដោយសម្បក មង្ឃុត នាំចូល ដោយផ្តាច់មុខ ពីប្រទេសថៃ ដោយក្រុម ហ៊ុនខេបូឌៀន ហេរ៉ូស្តា «Cambodian Hero Star» ។
លោកស្រីទន្តបណ្ឌិត ដួង រ៉ាឌី បានលើកឡើងថា បន្ទាប់ពីធ្វើការស្រាវជ្រាវ អស់រយៈពេល ជាច្រើនឆ្នាំ កន្លងមកនេះ ជាលទ្ធផលយើង បានរកឃើញ នូវសារធាតុផ្សំជាច្រើនប្រភេទ ជាពិសេសសម្បក មង្ឃុត ដើម្បីផលិតថ្នាំដុសធ្មេញ ដុកឌ័រឌី (Dr D) នេះឡើង។ ថ្នាំដុសធ្មេញ ដុកទ័រឌី មានគុណប្រយោជន៍ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្រៅពីនេះ ក៏អាចព្យាបាលជំងឺផ្សះ បានយ៉ាងពូកែ ស័ក្តិសិទ្ធផងដែរ។
កញ្ញា ឆោ សុធារី អគ្គនាយិកាក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនខេមបូឌៀនហេរ៉ូស្តា បានចុះបញ្ជីទទួលស្គាល់ ពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៦ ហើយទទួលបានសិទ្ធិនាំចូលផ្តាច់មុខ នូវផលិតផលថ្នាំដុសធ្មេញ ដុកទ័រឌី សម្រាប់អ្នកជំងឺទឹកនោមផ្អែម រួមជាមួយនិងផលិតផលជាច្រើនមុខ ទៀត ផងដែរ។
អគ្គនាយិការូបនេះ សង្ឃឹមថា និងមានការគាំទ្រច្រើន ពីសំណាក់អតិថិជន លើការប្រើប្រាស់ផលិតផល ដែលនាំចូលដោយផ្តាច់មុខរបស់ក្រុមហ៊ុន ខេបូឌៀន ហេរ៉ូស្តា៕