(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជានាយក នាយកដ្ឋានកិច្ចការយោធាសុីវិល ហើយជាប្រធានអនុគណៈកម្មាធិការ រៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ទូទាំងកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកថវិកា របស់សម្តេចតេជោ ហ៊ុន សែន ចំនួន៥០លានរៀល ជូនដល់គ្រួសារសពលោកឧត្តមសេនីយ៍ទោ សន វ៉ាត អតីតនាយករង នាយកដ្ឋានផ្គត់ផ្គង់ក្រសួងការពារជាតិ ដែលបានទទួលមរណភាពកន្លងទៅ។
ថវិការវិញនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ប្រគល់ជូនលោកស្រី ជា ពៅ ដែលជាភរិយាសពរបស់លោកឧត្តមសេនីយ៍ទោ សន វ៉ាត ផ្ទាល់តែម្ដង៕