(ភ្នំពេញ)៖ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៣ បានបើកឲ្យមានការបោះឆ្នោតហើយ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ដើម្បីស្វែងរកបេក្ខជន Top 10។
នៅលើ Facebook របស់សម្តេចតេជោ បានសរសេរថា «នៅពេលនេះ សាធារណៈជន និងអ្នកគាំទ្រអាចចាប់ផ្តើមបោះឆ្នោតគាំទ្របេក្ខេជនបេក្ខនារី ដែលស័ក្តិសម «ជាយុវជនគំរូ»។ ការបោះឆ្នោត គឺបើកចាប់ពីថ្ងៃទី ៩-១១ ឧសភា ឆ្នាំ២០១៦ ចប់នៅម៉ោង ៥៖០០ល្ងាច។ កម្មវិធីនឹងផ្តល់ឱកាសដល់ជ័យលាភី១០នាក់ (Top1-Top 10)»។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា «បន្ទាប់ពីបោះបានឆ្នោតជ្រើសរើសTOP-10 រួចហើយ គឺនឹងបន្តទៅបោះឆ្នោតជ្រើសរើស ជ័យលាភីលេខ១ TOP-1 នៅលើ Facebook សម្តេចតេជោ ជាបន្តទៀត។ បេក្ខជនដែលទទួលបានការគាំទ្រ (LIKES) ច្រើនជាងគេចាប់ពី (Top1-Top 10) គឺនឹងទទួលរង្វាន់ និងប័ណ្ណសរសើរនាយករដ្ឋមន្រ្តី នៅវិមានរដ្ឋាភិបាលសន្តិភាព នៅរាជធានីភ្នំពេញ។ នេះជាឱកាសសម្រាប់ យុវជនគ្រប់ៗរូប!»។
ចូលទៅកាន់ទីនេះ ដើម្បីបោះឆ្នោត http://samdechhunsen.gov.kh/khmer_youth_role_model/