(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមបណ្ដាវត្តអារាម និងតំបន់កម្សាន្ដនានា ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា រដ្ឋបាលខេត្ត បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង នៅតាមវត្តអារាម ចំនួន២៧៦វត្ត និងរមណីយដ្ឋានចំនួន២កន្លង៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ចាម៖