(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែតអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាមនិងត្បូងឃ្មុំទទួលបន្ទុកការងារយុវជន បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងឆន្ទៈរបស់យុវជនដែលបានជ្រើសរើសចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជាដោយស្ម័គ្រចិត្ត និងបានចំណាយកម្លាំងកាយចិត្តនិងពេលវេលាដើម្បីបម្រើកិច្ចការ បក្សនិងប្រជាពលរដ្ឋ ដែលនេះគឺជាការងារដ៍សំខាន់ណាស់ ក្នុងការប្រើយន្តការសរុប កម្លាំងសរុបដើម្បីជម្រុញការងារ ឱ្យបានរលូននិងជោគជ័យ។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែតធ្វើឡើង នៅក្នុងពិធីប្រកាសទទួលស្គាល់យុវជនគណបក្សប្រជាជនថ្នាក់ឃុំ ថ្នាក់ភូមិ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦។
ក្រៅពីការលើកឡើងខាងលើ លោក ហ៊ុន ម៉ាណែតបានបន្តឲ្យដឹងទៀតថា គណបក្សប្រជាជនត្រូវបានបង្កើតមុនគេជាយូមកហើយ ដែលយុវជនជំនាន់មុនបាន ចូលរួម រំដោះប្រទេសជាតិ បម្រើប្រជាជន បានបង្កើតនិងបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់មនុស្ស ជំនាន់ក្រោយ។ គណបក្សប្រជាជនបានឈ្នះជាបន្តបន្ទាប់ និងបន្តឈ្នះ ដោយកត្តាខ្លខ្លួនយើង ក្នុងនោះគឺរាជរដ្ឋាភិបាលបានខិតខំ ដោះស្រាយនិងធ្វើការងារច្រើនណាស់និងបន្តធ្វើសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នោះថា «បក្សរបស់យើង មានអ្នកដឹកនាំប្រកបដោយការ ទទួលខុសត្រូវនិងបានគិតពី ផលប្រយោជន៏ជាតិ និងប្រជាជនជាធំ។ យុវជនត្រូវមានទំនុកចិត្តនិងក្តីសង្ឃឹមចំពោះគណបក្ស និងត្រូវបន្តធ្វើអំពើរល្អក្នុង អត្តសញ្ញាណបក្សនិងសូមឱ្យស្មារតី ទឹកចិត្តនិងឆន្ទៈនេះស្ថិតក្នុងបេះដូង របស់យើង ទាំងអស់គ្នា»៕