(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងធម្មការនិងសាសនា លោក ហឹុម ឆែម ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំ ពិនិត្យ ពិភាក្សា ការសាងសង់ អាគារទីស្តីការក្រសួងធម្មការ និងសាសនា ដែលមានទីតាំងនៅ បរិវេណពុទ្ធសាសនបណ្ឌិត្យ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា មកដល់ពេលនេះ បានព្រាងប្លង់រួចហើយ តាមច្បាប់ស្ថាបត្យកម្ម ហើយត្រូវបានពិនិត្យយ៉ាងល្អិតល្អន់ បន្តទៀត ត្រៀមលក្ខណ: ដាក់ឲ្យដេញថ្លៃ សាងសង់នៅពេលឆាប់ៗនេះ៕