(ភ្នំពេញ)៖ លោកឧកញ៉ា អ៉ឹង លីហេង និងលោកជំទាវ ឧកញ៉ា តាំង ហ្គិចលៀង ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិតអបអរសារទរ លោក ព្រហ្ម ម៉ាញ ក្នុងឱកាសទទួលបានគោរមងារកិត្តិយស «កិត្តិឧទ្ទេសបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លា ជ័យមង្គល សិរីសួស្តី ប្រពៃថ្លៃថ្លាមហាប្រសើរនេះ យើងខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី អស់វត្ថុស័ក្តិសិទ្ធក្នុងលោក ទេព្តាឆ្នាំថ្មី មេត្តាប្រោះព្រំ ប្រទានសព្ទសាធុការពរជ័យ តាមជួយបីបាច់ថែរក្សា លោកកិត្តិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបបាននូវសុខភាពបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ជាពិសេសសូមប្រកបបាននូវព្រះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តន៍៕