(ភ្នំពេញ)៖ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធយុទ្ធសាស្រ្តទីផ្សារលំដាប់ពិភពលោកថ្មីមួយរបស់ខ្លួនជាផ្លូវការ ដែលហៅកាត់ថា «និមិត្តសញ្ញាមួយ-One Brand» នៅកម្ពុជា និងជាលើកដំបូង ដែលផលិតផល កូកា-កូឡា កូកា-កូឡាឡៃតិ៍ និងកូកា-កូឡាសេរ៉ូ បានរួមបញ្ចូលគ្នានៅក្រោម ស្លាកសញ្ញាផលិតផល កូកា-កូឡា តែមួយតាមរយៈយុទ្ធនាការថ្មីប្រកបដោយគំនិតច្នៃប្រឌិតជាលក្ខណៈ សាកលដែលមានឈ្មោះថា «រសជាតិនៃអារម្មណ៍ស្រស់ស្រាយ» ឬ «Taste the Feeling» ។
ក្រោមយុទ្ធសាស្ដ្រនិមិត្ដសញ្ញមួយ(One Brand) គឺដើម្បីពង្រីកតម្លៃនិងវិសាលភាពផលិតផលទាំងអស់នៅក្រោមពាណិជ្ជកម្មសញ្ញា កូកា-កូឡា ក្នុងការរួមបញ្ចូលក្រុមគ្រួសារនៃនិមិត្តសញ្ញា កូកា-កូឡា នៅក្រោមស្លាកសញ្ញាភេសជ្ជៈលំដាប់លេខមួយរបស់ពិភពលោក សម្រាប់ភ្ជាប់ទំនាក់ទំនងជីវិតប្រចាំថ្ងៃរបស់អតិថិជន តាមរយៈយុទ្ធនាការជាសាកល «រសជាតិនៃអារម្មណ៍ស្រស់ស្រាយ» ដែលរៀបរាប់អំពីជីវភាព និង សកម្មភាពដ៏សាមញ្ញរបស់អតិថិជននៅជុំវិញពិភពលោក និងបង្ហាញផលិតផលតាមរយៈការច្នៃប្រឌិត ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ និងអារម្មណ៍ស្រស់ស្រាយយ៉ាងសាមញ្ញតាមរយៈការញ៉ាំ កូកា-កូឡា មិនថា កូកា-កូឡា ណាមួយឡើយ។
លោក ម៉ាកូស ដឺ ឃ្វីនតូ (Marco De Quinto) នាយកផ្នែកទីផ្សារប្រចាំក្រុមហ៊ុន កូកា-កូឡា បានថ្លែង ថា«ជារៀងរាល់ថ្ងៃមនុស្ស រាប់លាននាក់ នៅជុំវិញពិភពលោក បានញ៉ាំ កូកា-កូឡា ដ៏ត្រជាក់។ ចំពោះយុទ្ធសាស្ត្រថ្មី «និមិត្តសញ្ញាមួយ-One Brand» នឹងចូលរួម លើកកម្ពស់និមិត្តសញ្ញា កូកា-កូឡា គ្រប់ប្រភេទ តាមរយៈការពង្រឹងនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្ដល់ជម្រើសប្រកបដោយ ច្បាស់លាស់ដល់អតិថិជន។ នេះជាវិនិយោគដ៏ច្រើនទៅលើគ្រប់និមិត្តសញ្ញា កូកា-កូឡា ដែលបង្ហាញឲ្យឃើញថាគ្រប់គ្នាអាចរីករាយ និងស្រស់ស្រាយជាមួយនឹងរសជាតិពិសេសរបស់ កូកា-កូឡា ត្រជាក់បានគ្រប់ប្រភេទ ដោយមានឬគ្មានកាឡូរី និងដោយមានឬគ្មាន ជាតិកាហ្វេអ៊ីន។
លោក បន្ដថា កាលពីមុនលោកឃើញថាអតិថិជនត្រូវការញ៉ាំ កូកា-កូឡា តាមប្រភេទផ្សេងៗគ្នា ប៉ុន្តែទោះជាពួកគេចង់ញុំា កូកា-កូឡា ណាក៏ដោយក៏ពួកគេជ្រើសយកនិមិត្ត កូកា-កូឡា ដែលមានរសជាតិឆ្ងាញ់ និងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយតាមរយៈយុទ្ធសាស្រ្ត «និមិត្តសញ្ញាមួយ-One Brand» យើងនឹងផ្លាស់ប្តូរពីយុទ្ធនាការផ្សព្វផ្សាយពហុស្លាកសញ្ញា ទៅជាយុទ្ធនាការក្រោមស្លាកសញ្ញា តែមួយ ដែលលើកកម្ពស់ទាំងផលិតផល និងស្លាកសញ្ញា។
ក្នុងឆ្នាំ ២០១៦ នេះ យុទ្ធនាការ «រសជាតិនៃអារម្មណ៍ស្រស់ស្រាយ» ឬ «Taste the Feeling» បានធ្វើឡើងនៅតាមទីផ្សារនានា ដោយមានការផ្សព្វផ្សាយតាមរយៈយុទ្ធសាស្ត្រផ្សេងៗដូចជា ស្ប៉តពាណិជ្ជកម្មទូរទស្សន៍ ចំនួន១០ ,រូបភាពផ្សព្វផ្សាយច្រើនជាង ១០០,ប្រព័ន្ធពហុរូបភាពបែបថ្មី,បទភ្លេង និងទំនុកច្រៀងថ្មី,ការចែករំលែក ឬ Share បន្តគ្នាតាមរយៈប្រព័ន្ធឌីជីថល។
លោក Rodolfo Echeverria អនុប្រធាន ផ្នែកច្នៃប្រឌិត ទំនាក់ទំនង & ឌីជីថល នៃក្រុមហ៊ុន កូកា-កូឡាបានលើកឡើងថា៖ «គ្មានអ្វីដែល មានរសជាតិពិសេស ដូចរសជាតិនៃភេសជ្ជៈ កូកា-កូឡា ត្រជាក់មួយដបនោះទេ។ យុទ្ធនាការប្រកបដោយ ការច្នៃប្រឌិតនេះ ត្រូវបានបង្កើតឡើង ដោយឆ្លុះបញ្ចាំងឲ្យឃើញពីភាពសាមញ្ញនៃការញ៉ាំ កូកា-កូឡា ត្រជាក់មួយដបអាចធ្វើអោយ បរិយាកាសធម្មតាមួយក្លាយជាពិសេស។
សម្រាប់ព័ត៌មានបន្ថែម ទស្សនាស្ប៉តពាណិជ្ជកម្ម និងរូបភាពរបស់យុទ្ធនាការនេះ សូមចូលទៅកាន់គេហទំព័រ www.coca-colacompany.com/tastethefeeling ៕