(ភ្នំពេញ)៖ ក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៦ បានចូលរួមក្នុងទិវាប្រារឰខួបលើកទី ១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ហើយបានរួមវិភាគទាន ជាទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ក្នុងកិច្ចអភិវឌ្ឍន៍ នៅប្រទេសកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ការអប់រំ ការជួយសង្គ្រោះជនរងគ្រោះ និងឧបទ្ទវហេតុផ្សេងៗ ពិសេសបង្កឡើងដោយការប្រែប្រួល អាកាសធាតុបបញ្ហាសីតុណ្ហភាពឡើងកំដៅ បញ្ហាខ្វះទឹក ក៏ដូចជាបង្ហាញពីជំហរ និងទស្សនៈ វិស័យវែងឆ្ងាយ របស់ក្រុមហ៊ុនចំពោះការវិនិយោគនៅកម្ពុជា ។
លោក Lyu Qingchen ( លី ឈិនឈឹន ប៊ែននី) អគ្គនាយករបស់ក្រុមហ៊ុន ហួវៃ ថេកណឡជី(ខេមបូឌា) បានចូលរួមក្នុងទិវា ប្រារឰខួបខួបលើកទី ១៥៣ ទិវាពិភពលោកកាក បាទក្រហម អឌ្ឍចន្ទក្រហម ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានរួមវិភាគទាន ទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ។ លោកបានមានប្រសាសន៍ថា «ក្រុមហ៊ុន ហួវៃ គឺជា្រកុមហ៊ុនវិនិយោគដ៏ធំ ដែលខិតខំផ្តល់ដំណោះស្រាយ ខាងបច្ចេកទេសផ្នែកព័ត៌មានវិទ្យា និងបណ្តាញ ទូរគមនាគមន៍ប្រឌិតថ្មី ក្នុងទូទាំងពិភពលោក ។ នៅប្រទេសកម្ពុជា យើងសង្ឃឹមថា អាចចែករំលែកសមិទ្ធិផល និង អំណោយ សប្បុរសធ៌ម របស់ ហួវៃ ទៅដល់ផលប្រយោជន៍ របស់ប្រជាជនកម្ពុជាកាន់តែច្រើន» ។
ក្នុងឆមាសទី១ឆ្នាំ ២០១៦ ក្រៅពីបានរួមវិភាគទាន ទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារ ដល់កាកបាទ ក្រហមកម្ពុជា ហើយក្រុមហ៊ុនក៏បានប្រគល់វិភាគទាន ចំនួន ២ ម៉ឺនដុល្លារ និង ៥ ពាន់ដុល្លារ ដល់សាខាកាកបាទក្រហមសៀមរាប និងព្រៃវែង ដើម្បីជួយឧបត្ថម្ភ ដល់ប្រជាជនក្នុងខេត្តទាំងនោះ ក៏ដូចជាបានជួយសមាគម មិត្តភាពកម្ពុជាចិន និងសហភាពសហព័ន្ធ យុវជនកម្ពុជាដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ផងដែរ ។
ក្នុងកំឡុងពេលជិត ១៧ ឆ្នាំហើយ ហួវៃ បានមានកិច្ចសហប្រតិបត្តិការ ជាទូទៅជាមួយក្រុមហ៊ុនទូរគមនាគមន៍ ដៃគូពាណិជ្ជកម្មធំៗ ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ដែលបានក្លាយទៅជា ដៃគូយុទ្ធសាស្ត្រសំខាន់របស់កម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឌីជីថល ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមាន បុគ្គលិកសញ្ជាតិខ្មែរប្រមាណ 400 នាក់ ហើយ 70% នៃបុគ្គលិកសញ្ជាតិខ្មែរ ទាំងនោះ គឺជាវិស្វករ និងអ្នកបច្ចេកទេសជំនាញ ផ្នែកបណ្តាញទូរគមនាគមន៍ បម្រើការក្នុងវិស័យ ព័ត៌មានវិទ្យា និងទូរស័ព្ទស្មាតហ្វូន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបង្កើត ឱកាសការងារ និងបណ្ដុះបណ្តាលធនធាន មនុស្សដល់ប្រជាជនខ្មែរប្រមាណជាង 2.000 នាក់ទៀតផង។ ដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ទូរស័ព្ទស្មាតហ្វូន ។
តាំងពីឆ្នាំ 2009-2016 មក ក្រុមហ៊ុន Huawei បានធ្វើការផ្តល់ជាជំនួយ និងឧបត្ថម្ភជា សាច់ប្រាក់ និងផលិតផល សេវាកម្ម ឧបករណ៍ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមក្រសួងមន្ទីរ និងកាកបាទក្រហមកម្ពុជា ចំនួនប្រមាណជា $5,000,000 ដុល្លារ សហរដ្ឋអាមេរិក។ ពោលគឺ ក្រុមហ៊ុនបានចូលរួម ចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន (ក្រុមហ៊ុនទូរស័ព្ទ) នៅកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើន ឈានដល់កម្រិតប្រហាក់ប្រហែល ក្នុងតំបន់ ចំពោះវិស័យ បណ្តាញទូរគមនាគមន៍ និង បច្ចេកវិជ្ជាព័ត៌មានវិទ្យា។
ព័ត៌មានបន្ថែម សូមចូលទៅកាន់
http://www.consumer.huawei.com
Facebook: facebook.com/HuaweiMobileCambodia ៕