(បន្ទាយមានជ័យ)៖ តំណាងរាស្ត្រ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំមក២០២២នេះ បានចុះសួរសុខទុក្ខគ្រូពេទ្យ និងអ្នកជំងឺក្នុងមន្ទីរពេទ្យចំនួន ១៥២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ លោកស្រី នួម សោភ័ណ តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ តំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និង លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានចែកអំណោយ ជូនគ្រូពេទ្យ និងអ្នកជំងឺក្នុងមន្ទីរពេទ្យចំនួន១៥២នាក់ ដោយក្នុង ម្នាក់ៗទទួលបាន ឃីត ១ និងថវិការ២ម៉ឺនរៀល គ្រូពេទ្យនិងកម្មករ ទទួលបានភេសជ្ជៈមួយចំនួន និងថវិកាចំនួន ៥.១៤០.០០០រៀល។
លោកអភិបាលខេត្ត ថែមទាំងបានជួបឧបត្ថម្ភថវិការផ្ទាល់ខ្លួនជូនដល់ ក្មួយស្រីម្នាក់ដែលម្ដាយទទួលមរណភាពក្នុងភាព ចំនួន ១០០ដុល្លារ និងក្រុមប្រឹក្សាឃុំ មានជំងឺធ្ងន់ធ្ងរម្នាក់ចំនួន ១០០ ដុល្លារ៕