(កំពង់ឆ្នាំង)៖ វេទិកាសន្តិភាពកម្ពុជា សហការជាមួយ រដ្ឋបាលស្រុកកំពង់លែង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២២ ម្សិលមិញ បានរៀបចំធ្វើពិធីក្រុងពាលីសែនព្រេនសុំសេចក្តីសុខក្នុងពិធីបុណ្យដាលានប្រជាកសិករខ្មែរ នៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង។

ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាព លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក ស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង, លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងក្រុមការងារអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិឃុំផងដែរ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានឲ្យដឹងថា បុណ្យដាលានប្រពៃណីកសិករខ្មែរនេះ នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១០ ខែមេសា ពេញ១ថ្ងៃទៀត ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

នៅក្នុងពិធីនេះតាមគម្រោងនឹងមានប្រជាពលរដ្ឋចូលរួមប្រមាណមួយពាន់នាក់ ព្រមទាំងមានការបញ្ចាំងខ្សែភាពយន្តរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងមានល្ខោនបាសាក់សម្ដែងជូនប្រជាពលរដ្ឋទស្ស នានៅពេលយប់ និងមានល្បែងកំសាន្តប្រជាប្រិយជាច្រើនទៀត។

នៅក្នុងពិធីទេសនា ថ្ងៃទី៩ ខែមេសានេះ ព្រះសង្ឃជាធម្មកធិកទេសនាក្នុងពិធីបុណ្យដាលានខាងលើនេះ បានមានថេរដីកាឲ្យដឹងថា បុណ្យដាលានប្រពៃណីកសិករខ្មែរនេះ នៅតំ បន់ខ្លះគេហៅថា បុណ្យពូនភ្នំស្រូវ ឬបុណ្យកម្សាន្តភូមិជាដើម ប៉ុន្តែពិធីបុណ្យគឺមានតាមលំដាប់លំដោយដូចគ្នា។

បុណ្យដាលាននេះ បើតាមឯកសាររបស់ដូនតាខ្មែរយើងបាននិ យាយថា តាធ្វើបុណ្យដាលាន គឺជាការរំលឹកដល់គុណនូបការៈរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវទឹកដីជូនកូនចៅ សំរាប់ធ្វើស្រែចម្ការចិញ្ចឹមជីវិតរហូតមកដល់បច្ចុប្បន្ន។ ម្យ៉ាងទៀតបុណ្យនេះធ្វើឡើងដើម្បីសុំខមាទោសដល់ទឹកដីព្រះធរ ណីដែលប្រជាកសិករយើងបានកាប់គាស់ភ្ជួររាស់ធ្វើស្រែចម្ការ ធ្វើលំនៅដ្ឋាន និងបានបន្ទោរបង់ទៅលើដីដែលជាប្រការមិនគួរគប្បីជាដើម។

ក្នុងពិធីនេះដែរ ព្រះធម្មកធិកទេសនាបានមានថេរៈដិកាថា អ្វីៗទាំងអស់ដែលមានក្នុងពេលនេះ គឺបានមកពីសន្តិភាព ដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអ្នកខិតខំរក បានយ៉ាងលំបាកកន្លងមក ទើបមានសុខសន្តិភាពដូចថ្ងៃនេះ។ បើគ្មានសន្តិភាពទេគឺ ប្រជាពលរដ្ឋយើងពិតជាគ្មានសេចក្តីសុខឡើយ និងមិនអាចធ្វើបុណ្យដារលានប្រពៃណីកសិករខ្មែរបានដូចពេលនេះឡើយ។ ដូច្នេះយើងទាំង អស់គ្នាជាមន្ត្រីរាជការ ជាប្រជាពលរដ្ឋ ត្រូវតែចូលរួមថែរក្សាការពារសន្តិភាពអោយបានស្ថិតស្ថេរចេរកាលតរៀងទៅ ដើម្បីឲ្យកូនចៅយើងរស់នៅក្នុងសេចក្តីសុខសុភមង្គលមានអនាគតរុងរឿង៕