(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣០.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៤ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៧មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,១៦៩,៩២៩នាក់ (ស្លាប់ ៤២,៧៩៤នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៣១,៦៣៦នាក់ (ស្លាប់ ១៥៥,៥៩៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៣១៧,៧០៦នាក់ (ស្លាប់ ៣៥,២៨០នាក់)
* ថៃ ឆ្លងចំនួន ៣,៨៨៣,៤៨៥នាក់ (ស្លាប់ ២៦,០៦៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨១,១០១នាក់ (ស្លាប់ ៥៩,៧៣០នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១៣៥,៤២៨នាក់ (ស្លាប់ ១,២៩៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,២៧៨នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ១៩៤,៥៤១នាក់ (ស្លាប់ ៦៩២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣៨,២៦១នាក់ (ស្លាប់ ២១៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,៩១៤នាក់ (ស្លាប់ ៣,០៥៥នាក់)៕