(កោះកុង)៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាស លោកស្រី មិថុនា ភូថង ចូលកាន់មុខតំណែងជាអភិបាលរងខេត្តកោះកុង នៅថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ ២០១៦នេះ។
គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យ ស្ដីពី ការតែងតាំងមន្រ្តីរាជការ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បានបញ្ជាក់ថា លោកស្រី មិថុនា ភូថង ឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ៤ ត្រូវបានរាជរដ្ឋាភិបាល សម្រេចតែងតាំងជាអភិបាលរងខេត្តកោះកុង៕