(ទីក្រុងប៉ាណាម៉ា)៖ ក្រុមអ្នកទម្លាយឯកសារប៉ាណាម៉ា (Panama Papers) បានប្រកាសថាពួកគេ នឹងធ្វើការសាចព្រាចឯកសារនៃរឿងអាស្រូវ របស់មេដឹកនាំកំពូលៗលើលោកនេះបន្តទៀត ហើយនឹងឲ្យមនុស្សកាន់តែច្រើន និង គ្រប់ទីកន្លែងលើសកលលោកដឹងឮ ព្រមទាំងងាយស្រួល ឆែករកឯកសារទាំងនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦។
ក្រុមអ្នកកាសែតអន្តរជាតិផ្នែកស៊ើបអង្កេតមួយ ដែលហៅកាត់ថា ICIJ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសថានឹងទម្លាយ ឯកសារទាំងនោះជាសាធារណតាមប្រព័ន្ធអ៊ិនធឺណែត នៅវេលាម៉ោង ១៨៖០០នាទីម៉ោង សកល នៅថ្ងៃចន្ទ ទី០៩ ខែឧសភា ដើម្បីឲ្យសាធារណជនងាយស្រួលក្នុងការស្វែងរក និង យល់កាន់ច្បាស់អំពី អ្វីដែលពួកគេចង់បង្ហាញទៅដល់អន្តរជាតិ។
គួរបញ្ជាក់ថាឯកសារសម្ងាត់ Panama Papers បានបែកធ្លាយកាលពីប៉ុន្មានខែមុននេះ ដែល បានបើកទម្លាយនូវរឿងរ៉ាវលួចលាក់ជាច្រើនរបស់ថ្នាក់ដឹកនាំនយោបាយ និងបុគ្គលល្បីៗនៅលើ សកលលោកអំពីការលួចលាក់រកស៊ីបើកក្រុមហ៊ុនតាម ឆ្នេរសមុទ្រនៅជុំវិញពិភពលលោក។ វាក៏ជាបរិហារ៍អំពីការលួចលាក់ប្រើប្រាស់មូលធនសម្ងាត់ ដែលខុសច្បាប់ និងកន្លែងសាក់ទុក ហើយក៏ជាបញ្ជាក់ពី អំពីទីផ្សារងងឹង និងអំពើពុករលួយយ៉ាងងឹតងងុលនៅលើសកលលោកផងដែរ៕