ស្ត្រីកូរ៉េខាងត្បូងម្នាក់ សង្ស័យឆ្លងវីរុស Zika ពេលមកធ្វើការនៅប្រទេសវៀតណាម
09-05-2016 10:01
(ហូជីមិញ)៖ ស្ត្រីវ័យ ២៥ឆ្នាំជាជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានអាជ្ញាធរវៀតណាមសង្ស័យថា មានផ្ទុកវីរុស ហ្ស៊ីកា (Zika) ដ៏កាចសាហាវដែលកំពុងតែ បង្កការភ័យខ្លាំងយ៉ាងខ្លាំងនៅ តំបន់អាមេរិកខាងត្បូង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦។
ស្ត្រីកូរ៉េខាងត្បូងខាងលើនេះ បានចំណាយពេលជិតមួយខែទៅហើយ ដើម្បីបម្រើការងារមួយ ក្នុងទីក្រុងហូជីមិញ ភាគខាងត្បូងប្រទសចៀតណាម ហើយកាលពីជាងមួយសប្តាហ៍មុន គឺថ្ងៃទី ០១ ខែឧសភា នាងបានចាកចេញពីវៀតណាម ទៅកូរ៉េខាងត្បូង។ វាអាចជាករណីទីបីនៃ វីរុស ខាងលើនេះ ដែលបានកើតឡើងលើប្រទេសអាស៊ានមួយ។
គួរបញ្ជាក់ថា បន្ទាប់ពីទៅដល់ទីនោះបានប៉ុន្មានថ្ងៃ នាងត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថា មានផ្ទុកវីរុស Zika។ ប្រសិនបើស្ត្រីនោះ បានឆ្លងវីរុស Zika នៅវៀតណាមពិតមែន នោះប្រាកដ ជាក្លាយជាករណីទីបីហើយ ដែលមានការឆ្លងបែបនេះនៅវៀតណាម ហើយសម្រាប់លើកទីមួយ និងទីពីរ បានកើតឡើងទីក្រុងហូជីមិញដដែល និង ខេត្ត Khanh Hoa កាលពីអំឡុងខែមេសា៕