(ពោធិ៍សាត់)៖ លោក លី សុគន្ធី ពីមុនជាអនុប្រធានមន្ទីរអប់រំ យុវជន និង កីឡា ត្រូវបានតែងតាំង ជាប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្តពោធិ៍សាត់ ជំនួសលោក សួង សុភី ដែលត្រូវចូលនិវត្តន៍តាមប្រកាសលេខ ៣៤៦ អយកប្រ.ក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ របស់ក្រសួងអប់រំ យុវជន និង កីឡា ចាប់ពីពេលនេះតទៅ ។
ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកបណ្ឌិត ហង្ស ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា, លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធនានាជុំវិញខេត្ត ជាច្រើននាក់ផងដែរ ៕