(ភ្នំពេញ)៖ ម៉ូតូមួយគ្រឿង ម៉ាក Click ពណ៌ស ឆ្នាំ២០២០ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1J-1514 ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់សោយកទៅបាត់ នៅវេលាម៉ោង៦៖៤៥នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ នៅចណុចមុខហាងលក់ឯកសណ្ឋានពេទ្យ (ទល់មុខពេទ្យលោកសង្ឃ) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានអះអាងថា នៅមុនពេលកើតហេតុ ខ្លួនបានទុកម៉ូតូនៅមុខហាងខាងលើ ហើយដើរចូលក្នុងដើម្បីទៅកាត់ខោអាវ។ លុះស្រាប់តែមួយសន្ទុះក្រោយមក ខ្លួនដើរចេញមកវិញ ក៏មិនឃើញម៉ូតូ ទើបដឹងថាចោរលួចបាត់ទៅហើយ។
ក្រោយកើតហេតុជនរងគ្រោះឈ្មោះ សុខ រដ្ឋា អាយុ២៩ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទៅដាក់ពាក្យបណ្ដឹងរួចរាល់ហើយ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកម៉ូតូរបស់ខ្លួន និងចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់។
យ៉ាងណាមិញ ជនរងគ្រោះក៏បានអំពាវនាវដល់សមត្ថកិច្ចមេត្តាជួយស្វះស្វែងរកម៉ូតូរបស់ខ្លួនផង ព្រោះកន្លងទៅថ្មីៗនេះ ក៏មានកើតហេតុការណ៍ចោរកាច់សោកនៅម្ដុំនេះដូចគ្នាផងដែរ៕