(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រៀមរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ព្រំដែនកម្ពុជា វៀតណាម ថ្នាក់រដ្ឋមន្ត្រីលើកទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្ត្រីលើកទី៥។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ដោយផ្ដោតសំខាន់លើដំណើរការទូទៅនៃការរៀបចំជំនួបនេះ ដើម្បីទទួលបានជោគជ័យ នៅគ្រាដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២នេះ៕