(អាហ្វហ្គានីស្ថាន)៖ យ៉ាងហោចណាស់មនុស្ស ៧៣នាក់ស្លាប់ និង៥៣នាក់ទៀតរងរបួសបន្ទាប់ ពីរថយន្តបីគ្រឿងក្នុងនោះ មានរថយន្តក្រុងពីរគ្រឿង និងរថយន្តដឹកប្រេងមួយគ្រឿងបានបុកគ្នា ពេញមួយទំហឹង នៅខេត្ត Ghazni ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០១៦។
កាលពីដំបូងឡើយ មនុស្សតែ១៤នាក់ប៉ុណ្ណោះ បានស្លាប់នៅហ្នឹងកន្លែងហេតុ ប៉ុន្តែក្រោយមកទើបអ្នករងរបួសធ្ងន់ បានស្លាប់ជាបន្តបន្ទាប់។ គួរបញ្ជាក់ថា រថយន្តទាំងពីរគ្រឿងខាងលើនេះបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ក្រោយពីការបុកគ្នាយ៉ាងពេញទំហឹង ហើយមូលហេតុ លម្អិតដែលបង្កគ្រោះថ្នាក់នោះ នៅមិនទាន់មានការបញ្ជាក់នោះឡើយ៕