(ព្រះសីហនុ)៖ អគ្គិភ័យ ដែលបានឆេះផែរបស់ លោក សេង ហូលាង ចៅសង្កាត់រងទី២កោះរ៉ុង ក្រុងព្រះសីហនុ បានរលត់ទៅវិញហើយ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយពីមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច បាញ់ទឹកពន្លត់ដោយប្រើម៉ូទ័រ។
សម្រាប់គ្រោះអគ្គិភ័យខាងលើនេះត្រូវបានសមត្ថកិច្ចអះអាងថា បានបំផ្លាញរោងហាងនៅលើផែមួយរោង និងទ្រព្យសម្បត្តិមួយចំនួន។ យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មិនបណ្តាលឲ្យរងរបួសដល់ភ្ញៀវបរទេសណាម្នាក់នោះឡើយ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ភ្លើងបានរលត់ទាំងស្រុងដោយកម្លាំងនិងប្រជាលរដ្ឋ ជនបរទេស នាំគ្នាពន្លត់ ហើយមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស ឬរាលដល់ផ្ទះប្រជាពលរដ្ឋឡើង។ ករណីនេះបណ្តាលអោយខូចខាត ៖ ឆេះរោងផែលើទឹក ដែលរោងមានទំហំប្រហែល ២០×៧០ ម៉ែត្រ មាន office លក់សំបុត្រអូរប័លឿន ១ បន្ទប់,ឃ្លាំងដាក់សម្ភារៈឧបករណ៏មុជទឹក , ចង្ក្រាននិងអាហារដ្ឋាន ,បារ និងសម្ភារៈតាមកន្លែងនិមួយៗ។
លោកស្នងការ បានបន្តទៀតថា ករណីនេះតាមការណ៏រៀបរាប់អ្នកឃើញហេតុការណ៍ដំបូង ឆេះចេញពលើីដំបូលចង្រ្កានដុតនំប័ុងចំកណ្តាលផែ រួចរាលឆេះធុងហ្គាស និងសាំងដែលទុកក្បែរនោះ បង្កជាអគ្គីភ័យ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ភ្លើងបានឆេះផែទូកទេសចរណ៍របស់ក្រុមហ៊ុនកោះរ៉ុងដាយវរ័សេនធរ របស់លោក សេង ហួរលាង ចៅសង្កាត់រងទី២ កោះរ៉ុង ដែលផែនេះនៅលើទឹក ជារោងមានអាហារដ្ឋាន ,បារ និងក្រុមហ៊ុនមុជទឹក នៅដាច់ពីផ្ទះប្រជាពលរដ្ឋ៕