(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២នេះ អនុញ្ញាតឱ្យលោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា ចូលជួបជម្រាបលាពីការងារនៅក្នុងប្រទេសកម្ពុជា។

យលោកស្រី ប៉ូលីន ថាំមីស៊ីស បានបំពេញការងារជាប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០១៨។ ក្នុងឱកាសបំពេញបេសកកម្មនៅកម្ពុជា រយៈពេលប្រមាណ ៤ឆ្នាំមកនេះ លោកស្រី បានរួមចំណែកជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជា៕