Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ​ប្រមាណ​១០០នាក់​ ពុលអាហារ​ក្នុង​​ពិធីជប់​​លៀង​មង្គល​ការ​នៅ​ស្រុក​​កៀន​ស្វាយ

08-05-2016 14:48

(កណ្តាល)៖ ប្រជាពលរដ្ឋប្រមាណ១០០នាក់ បាន​ហូបអាហារ​ជប់លៀងក្នុងពិធីមង្គលការ​មួយ បណ្ដាលឲ្យ​ពុលក្អួត​ចង្អោរ ហើយត្រូវ​បាន​គេចាត់​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ។ ហេតុ​ការណ៍នេះ​បានកើតឡើង​កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិពពាល​ខែ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក នង សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ បានអោយដឹងថា ជនរងគ្រោះខាងលើនេះពួក​គាត់បានពុល​ចំណីអាហារ​នៅក្នុង​ពីធី​មង្គលការនិងមិនទាន់​បានដឹងស្ថាន​ភាពបណ្ដាល​មកពីអី្វពិត​ប្រាកដ​នៅឡើយនោះទេ។ អ្នកដើមការដែលភ្ញៀវទៅហូបពុលខាងលើនេះ ប្តីមានឈ្មោះសិដ្ឋ អាយុ៥០ និងប្រពន្ធមាន​ឈ្មោះសឿន។

បើតាមបងប្អូនប្រជាពលរដ្ឋ​បានទៅ​ហូបការខាងលើ​នេះ​បានប្រាប់​ថា​ ខណៈពួកគាត់ទៅហូប​ការនោះ​ស្រាប់តែ​នៅពេល​មកដល់ផ្ទះ​វិញស្រាប់​តែមានអាការៈ​ក្អូត​ចុកពោះ និងរាគ។

បច្ចុប្បន្នជនរងគ្រោះ​ទាំងអស់​កំពុង​សំរាក​ព្យាបាល​នៅក្នុងមន្ទីរ​ពេទ្យស្រុក​កៀនស្វាយ និងមណ្ឌល​សុខភាព​ដីឥដ្ឋ៕