(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៩.៨លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,២ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៩មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ៩,៩២២,០៤០នាក់ (ស្លាប់ ៤២,៦៨១នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០២៣,៩២៤នាក់ (ស្លាប់ ១៥៥,៤២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,២៦៨,៤៨៦នាក់ (ស្លាប់ ៣៥,១៦០នាក់)
* ថៃ ឆ្លងចំនួន ៣,៧៥៧,៥៧៥នាក់ (ស្លាប់ ២៥,៦០៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៩,៩៨៣នាក់ (ស្លាប់ ៥៩,៣៧០នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១១៩,៤១៩នាក់ (ស្លាប់ ១,២៨៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១១,៩៨៤នាក់ (ស្លាប់ ១៩,៤៣៣នាក់)
* ទ្បាវ ឆ្លងចំនួន ១៨៦,៨៧០នាក់ (ស្លាប់ ៦៨២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣៦,៨២១នាក់ (ស្លាប់ ២១៤នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,៨១២នាក់ (ស្លាប់ ៣,០៥៥នាក់)៕