(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួប ១៥៣ឆ្នាំ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ គេបានសង្កេតឃើញមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសប្បុរសជននានា ចូលរួមបរិច្ចាគថវិកាជួយដល់កាកបាទក្រហម ដើម្បីរួមវិភាគទានជួយដល់ជនរងគ្រោះ។
អ្នកចូលរួមឧបត្ថម្ភរួមមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា រួមនិងក្រុមហ៊ុនឯកជនផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ លោក ចាប តូ ជនពិការផ្នែកទាំងសងខាង និង ជាប្រធានសមាគមសំនៀងជនពិការ ក៏បានចូលរួមឧបត្ថម្ភថវិកា ៥០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជាផងដែរ។
ការចូលរួមយ៉ាងច្រើនកុះករពីសប្បុរសជន រួមទាំងក្រុមជនពិការនេះ បានសបញ្ជាក់ឲ្យឃើញថា មហាជនបានគាំទ្រយ៉ាងផុសផុល ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ ជនទីទ័លក្រ និងជនខ្វះទំនុកបម្រុងនានានៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួប ១៥៣ឆ្នាំ នាព្រឹកមិញនេះ កាកបាទក្រ ហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនសរុបជាង ១៣លានដុល្លារអាមេរិក៕