(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣០នាក់, ជាសះស្បើយ១២៧នាក់ និងស្លាប់ម្នាក់

២៖ មូស្គូ ព្រមានសងសឹកនឹងបណ្ដាប្រទេសលោកខាងលិច ជុំវិញរឿងបណ្តេញមន្រ្តីទូតរុស្ស៊ី

៣៖ គ.ជ.ប លុបបញ្ជីឈរឈ្មោះគណបក្សចំនួន៣ មិនឱ្យប្រកួតប្រជែងក្នុងឃុំ/សង្កាត់១៣ ខណៈបេក្ខជន៨៦នាក់ ត្រូវបានលុបឈ្មោះ

៤៖ ជប៉ុនសម្រេចផ្តល់ជំនួយមនុស្សធម៌ ១០០លានដុល្លារទៀត ដើម្បីជួយដល់អ៊ុយក្រែន

៥៖ ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៦-១២ ខែមេសា, អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យមជាអន្លើ !

៦៖ កូរ៉េខាងជើង ព្រមានប្រើអាវុធនុយក្លេអ៊ែរលើកូរ៉េខាងត្បូង បើខ្លួនរងការវាយប្រហារ

៧៖ ទស្សនៈ៖ សមិទ្ធផលផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជាការប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាឱកាស

៨៖ រុស្ស៊ី ប្រកាសរឹតត្បិតទិដ្ឋាការ លើពលរដ្ឋមកពី «បណ្ដាប្រទេសអមិត្ត»

៩៖ កាកបាទក្រហមកម្ពុជាទទួលថវិកាពីសប្បុរជន៤ក្រុមផ្សេងគ្នា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

១០៖ «គ្មាននរណាចរចាជាមួយហ៊ីត្លែរ ឬប៉ុលពត ទេ», នេះជាសម្ដីនាយករដ្ឋមន្ត្រីប៉ូឡូញ រិះគន់លោក ម៉ាក្រុង ជុំវិញការចរចាជាមួយលោក ពូទីន

១១៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនបច្ច័យសាងសង់វិហារ និងគូរគំនូរក្នុងវិហារវត្តបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

១២៖ តំបន់អាហ្រ្វិកខាងលិច ប្រឈមនឹងវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរ ដែលហេតុផលមួយផ្នែកគឺ មកពីសង្រ្គាមនៅអ៊ុយក្រែន

១៣៖ World Bank: សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ នឹងកើនឡើង ៤.៥% ខណៈការស្ដារសេដ្ឋកិច្ចក្នុងស្រុកល្អប្រសើរ

១៤៖ ចិន៖ សៀងហៃ ពង្រីកវិសាលភាពវិធានការបិទខ្ទប់ ប្រឈមមុខនឹងការកើនឡើងករណីឆ្លងកូវីដ-១៩ មិនចេញរោគសញ្ញា

១៥៖ អាមេរិកនឹងកសាងសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៉ី នៅតុលាការ ICC ឬនៅកន្លែងផ្សេងទៀត

១៦៖ លោក វ៉ាង យី៖ ចិនមិនអាត្មានិយម ទៅស្វែងរកផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ពីសង្រ្គាមអ៊ុយក្រែននោះទេ

១៧៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៩,១៤២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨០នាក់ស្លាប់ ក្នុង១ថ្ងៃ

១៨៖ ថៃ៖ មនុស្ស ២១,០៨៨នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

១៩៖ សហរដ្ឋអាមេរិកធ្វើតេស្ត «មីស៉ីលល្បឿនលឿនជាងសំឡេង» ដោយស្ងាត់ៗ ដើម្បីចៀសវាងបង្កើនភាពតានតឹងជាមួយរុស្ស៉ី

២០៖ អូស្រ្តាលីពន្លឿនផែនការបំពាក់មីស៉ីលថ្មីៗ ឱ្យយន្តហោះចម្បាំងនិងនាវាចម្បាំង ក្រោមហេតុផលការគំរាមកំហែងពីចិននិងរុស្ស៉ី

២១៖ រុស្ស៊ីថា ការចោទប្រកាន់របស់អ៊ុយក្រែនជុំវិញឧក្រិដ្ឋកម្មសង្រ្គាម គឺជាការឃោសនាបោកប្រាស់

- ព័ត៌មាន Fresh News Plus

១៖ Elon Musk ក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Twitter បន្ទាប់ពីទិញយកភាគហ៊ុនចំនួន ៩,២ភាគរយ ក្នុងតម្លៃជិត ៣ពាន់លានដុល្លារ

២៖ Samsung បានរាយការណ៍ពីប្រាក់ចំណេញខ្ពស់បំផុតដែលរកបានក្នុងត្រីមាសទី១ របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨ មក

៣៖ ក្រុមមន្ត្រីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជួបពិភាក្សាជាមួយ CEO ផលិតកម្មតន្ត្រីធំៗ ក្នុងគោលបំណងចង់ឲ្យប្រទេសនេះ ក្លាយជាមហាអំណាចផ្នែកវប្បធម៌

៤៖ អ្នកដឹកនាំរឿង «Squid Game» បង្ហើបថា ខ្លួនកំពុងផលិតរឿងថ្មីមួយទៀត មានសកម្មភាពសាហាវ និងអំពើហិង្សាច្រើនជាងរឿងចាស់ទ្វេដង

៥៖ Rooney ជឿជាក់ថា លោក Pochettino នឹងអាចស្រោចស្រង់ Manchester United បាន

៦៖ គ្រូបង្វឹកហូឡង់ Van Gaal មានជំងឺមហារីកក្រពេញប្រូស្តាត កម្រិតធ្ងន់ធ្ងរ

៧៖ ប្រធានសហព័ន្ធបាល់ទាត់តួកគី លោក Ozdemir លាលែងពីតំណែង

៨៖ Netflix និង Apple TV+ ដកចេញគម្រោងភាពយន្តជាមួយ Will Smith ក្រោយតារារូបនេះបង្កសកម្មភាព មិនសមរម្យលើឆាក «Oscars»

៩៖ អ្នកដឹកនាំរឿង «Squid Game» បង្ហើបថា ខ្លួនកំពុងផលិតរឿងថ្មីមួយទៀត មានសកម្មភាពសាហាវ និងអំពើហិង្សាច្រើនជាងរឿងចាស់ទ្វេដង

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)