(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុន បានត្រាស់បង្គាប់តែងតាំង លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំនួស លោក ម៉ក់ សម្បត្តិ ។
លោក កែវ រ៉េមី នឹងមានឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ។ នេះបើតាម ព្រះរាជក្រឹត្យដែលចេញនៅថ្ងៃទី០៤ ខែ ឩសភា ឆ្នាំ២០១៦។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតិនាំនឹងធ្វើសន្និសីទសារព័ត៌មាន នៅម៉ោង៩ ព្រឹក ថ្ងៃស្អែកទី៩ ឧសភា ស្អែកនេះ នៅទីស្នាក់ការរស់ខ្លួន ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីបញ្ជាក់បន្ថែមជុំវិញព័ត៌មាននេះ៕