(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានបើកប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ខែមីនា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅ ឣនុវត្តបន្ត ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមពីមេបញ្ជាការរង ជំនួយការវរសេនាតូច មេបញ្ជាការកងអនុសេនាតូចចំណុះទាំង៣ កងអនុសេនាធំទាំង៤ និងជំនួយការរបស់កងអនុសេនាធំផងដែរ។
លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានកោតសរសើរដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាម ផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងបានបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។
ដោយឡែក កងកម្លាំងត្រៀមអន្តរាគមន៍ផ្នែកខាងក្រោយ ត្រូវបន្តយកចិត្តទុកដាក់ការងារបង្កបង្កើនផល និងចញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ ក្នុងនោះក៏ត្រូវត្រួតពិនិត្យ និងត្រៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ ធានាចេញបេសកកម្មតាមបទបញ្ជា បានទាន់ពេលវេលា៕