(ពិភពលោក)៖ ជាទូទៅមនុស្សត្រូវការវត្ថុ៣យ៉ាង ក្នុងជីវភាពរស់នៅ នោះគឺអាហារ ជំរក និងសម្លៀកបំពាក់។ សម្លៀកបំពាក់ មិនត្រឹមតែយកមកសម្រាប់ប្រើដណ្ដប់លើរាងកាយប៉ុណ្ណោះទេ ប៉ុន្តែមនុស្សភាគច្រើនក៏បានប្រើប្រាស់វា ដើម្បីទាកទាញប្រជាប្រិយភាពរបស់ខ្លួនផងដែរ ព្រោះមានស្លាកសញ្ញា (Brand) សម្លៀកបំពាក់ជាច្រើន មានតម្លៃរហូតដល់រាប់លានដុល្លារអាមេរិក។
ខាងក្រោយនេះ គឺជាស្លាកសញ្ញាសម្លៀកបំពាក់ ដ៏មានតម្លៃថ្លៃជាងគេបំផុតនៅក្នុងលោកទាំង១០ ដែលដកស្រង់ដោយពីគេហទំព័របរទេសមួយចំនួន៖
១. Gucci: ជាស្លៀកសញ្ញារបស់អ៊ីតាលី ដែលនាំមុខគេខាងសម្លៀកបំពាក់ ត្រូវបានបង្កើតឡើងដោយ លោក Guccio Gucci ហើយបច្ចុប្បន្នក្រៅពីសម្លៀកបំពាក់ នៅមានកាបូបដៃ និងកាបូបដាក់ឥវ៉ាន់ផងដែរ។
២. Chanel: ជាស្លាកសញ្ញារបស់បារាំង បច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពទៅលើយុវវ័យ ហើយគិតមកដល់ឆ្នាំ២០១៦នេះ មានអាយុកាល ១០៧ឆ្នាំ។ ក្រៅពីសម្លៀកបំពាក់ Chanel នៅមានកាបូបដៃ នាឡិកា ស្បែកជើង និងគ្រឿងអលង្ការ។
៣. Prada: ជាស្លៀកសញ្ញាមួយ ដែលល្បីល្បាយបំផុតខាងកាបូបដៃ ប៉ុន្តែសម្លៀកបំពាក់ក៏មិនអន់ដែរ គ្រាន់តែថា មនុស្សភាគច្រើនស្គាល់តាមរយៈកាបូប។ ស្លាកសញ្ញារបស់អ៊ីតាលី ដែលមានអាយុកាល ១០៣ឆ្នាំមួយនេះ ត្រូវបានគេទទួលស្គាល់ទៅលើគុណភាព និងការរចនា។
៤. Dolce and Gabbana: មនុស្សភាគច្រើនស្គាល់ស្លាកសញ្ញាមួយនេះ តាមរយៈអក្សរ D&G។ ចាប់តាំងពីឆ្នាំ ២០១៣មក ទស្សនាវដ្ដី Forbes បានកំណត់ថា D&G ជាស្លាកសញ្ញាមួយដែលមានតម្លៃថ្លៃបំផុត នៅក្នុងពិភពលោក ក្នុងចំណោមស្លាកសញ្ញាដទៃទៀតទាំង១០០។
៥. Armani: ត្រូវបានគេដឹងថា ជាស្លាកសញ្ញាមួយដែលរចនាឡើង ផ្ដោតសំខាន់បំផុតសម្រាប់បុរស។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយនេះ បានផលិតនូវសម្លៀកបំពាក់មនុស្សគ្រប់វ័យ តាំងពីកុមារហូតដល់មនុស្សពេញវ័យ ក្នុងនោះសម្លៀកបំពាក់ស្ត្រីក៏មានផងដែរ។
៦. Marc Jacobs: ជាស្លាកសញ្ញាមួយដែលល្បីល្បាញ ខាងគ្រឿងអលង្ការ ប៉ុន្តែខាងសម្លៀកបំពាក់ក៏មិនអត់ដែរ។ Marc Jacobs គឺជាឈ្មោះអ្នករចនាម៉ូដ Fashion របស់អាមេរិក ដោយចាប់តាំងពីឆ្នាំ២០១០មក ស្លាកសញ្ញាសម្លៀកបំពាក់មួយនេះ បានចាប់ផ្ដើមល្បីល្បាញ រហូតមកដល់បច្ចុប្បន្នមានអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោក។
៧. Dior: មនុស្សភាគច្រើនបានស្គាល់ស្លាកសញ្ញាមួយនេះ ប៉ុន្តែវាមិនបានស្ថិតនៅក្នុងតារាងកំពូលនោះទេ។ Dior ជាស្លាកសញ្ញាមួយល្បីនៅអឺរ៉ុប ប៉ុន្តែវាស្ថិតក្រោមការគ្រប់គ្រង របស់បុរសអ្នកជំនួញជនជាតិបារាំង។ ក្រៅពីសម្លៀកបំពាក់ Dior ក៏មានផលិតផលផ្សេងទៀតដូចជា គ្រឿងអលង្កា និងផលិតផលថែរក្សាស្បែកផងដែរ។
៨. Guess: ជាផលិតផលអាមេរិកកាំង ដែលល្បីល្បាញបំផុតទៅលើខោខាវប៊យ និងទាក់ទាញបំផុតទៅលើយុវវ័យ។ គិតមកដល់ពេលនេះ Guess បានបើកសាខាជិត ៥០០កន្លែងនៅជុំវិញពិភពលោក និងរកបានប្រាក់ចំណូលប្រចាំឆ្នាំ ប្រមាណ ២ពាន់លានដុល្លារអាមេរិក។
៩. Versace: ជាស្លាកសញ្ញាមួយដែលផលិតឡើងមិនខ្វល់អំពីតម្លៃ ការរចនា និងមតិមហាជន ប៉ុន្តែរាល់ផលិតនីមួយៗរបស់ក្រុមហ៊ុននេះ ដាក់លក់នៅលើទីផ្សារ គឺតែងតែទទួលបានការគាំទ្រ។
១០. Valentio: ជាស្លាកសញ្ញាមួយដែលបរាជ័យ ទៅលើការផលិតសម្លៀកបំពាក់សម្រាប់នារី ប៉ុន្តែសម្រាប់បុរស គឺទទួលបានជោគជ័យខ្លាំង។ បើទោះបីជាស្លាកសញ្ញាមួយនេះ មានអាយុកាលជិត ១០០ឆ្នាំក្ដី ប៉ុន្តែប្រជាប្រិយភាពរបស់វាហាក់ដូចជា មិនបានសាយភាយពេសពេញពិភពលោកឡើយ៕