(ភ្នំពេញ)៖ ទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន ស្ដីពីការខកខានផ្តល់សេវាជូន អតិថិជនប្រើប្រាស់ទូរស័ព្ទ និងអ៉ិនធើណិត ស្ថិតនៅទីតាំងជ្រុងខាងជើងឆៀងខាងកើតនៃផ្សារអូឡាំពិក ដោយសារជនមិនស្គាល់មុខធ្វើសកម្មភាព លួចកាត់បំផ្លាញបណ្តាញកាប្តិ៍ FTTH របស់ទូរគមនាគមន៍កម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា ការខកខានផ្តល់សេវាបណ្តាលមកពី ជនមិនស្គាល់មុខ បានធ្វើសកម្មភាពលួចកាត់បំផ្លាញ បណ្តាញកាប្តិ៍ FTTH របស់ទូរគមនាគមន៍ភ្លាមៗនោះដែរ។ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការផ្គត់ផ្គង់សេវាទូរគមនាគមន៍កម្ពុជា បានជួលជុល និងផ្លាស់ប្តូរបរិក្ខារមួយចំនួនតភ្ជាប់បណ្តាញ ជូនអតិថិជន ដំណើរការធម្មតាឡើងវិញ។
ករណីលួចកាត់បំផ្លាញបណ្តាញខ្សែកាប្តិ៍ទូរគមនាគមន៍កម្ពុជា ជាអំពើប្រព្រឹត្តផ្ទុយនឹងច្បាប់ បង្កការខូចខាតដល់ទូរគមនាគមន៍កម្ពុជា និងអតិថិជន ខកខានក្នុងការរកចំណូលថវិកាជាតិ។
ទូរគមនាគមន៍កម្ពុជា ស្នើសូមអតិថិជនទាំងអស់សហការផ្តល់ពត៌មាន និងផ្តល់រូបភាពស្ដីពីសកម្មភាព ចោរកម្មលួចកាត់បណ្តាញខ្សែកាប្តិ៍ ដើម្បីសមត្ថកិច្ចផ្តន្ទាទោសជនល្មើសតាមច្បាប់ជាធរមាន។ សូមទូរស័ព្ទទំនាក់ទំនងលេខ៖ លោក ហ៊ុន ប្រុស ០១២ ៨៧៣ ១២១, លោក សុ សុធីរ ០១៧ ៥៩៧ ៥៧៦ និងលោក ទេព កោសល្យ ០៨៩ ៦៦២ ៣៥៦៕
សូមអានសេចក្ដីជូនដំណឹង របស់ទូរគមនាគមន៍ទាំងស្រុង៖