(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៥នាក់ និងរបួសស្រាល៨នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៩គ្រឿង រួមមានម៉ូតូចំនួន ១០គ្រឿង, រថយន្តធុនតូច ៥គ្រឿង, រថយន្តធុនធំ ២គ្រឿង, យានផ្សេងៗ ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក, ស្រវឹង ១លើក, មិនប្រកាន់ស្តាំ ២លើក , ប្រជែងគ្រោះថ្នាក់ ២លើក , មិនគោរពសិទ្ធិ១លើកក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់ ៨នាក់។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៤,២៤៦ គ្រឿង, អប់រំ ១,៥៩៦ គ្រឿង, ពិន័យ ២,៦៤៩ គ្រឿង ៕