(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៩.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,២ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៩មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៩,៨៦៧,០៤៥នាក់ (ស្លាប់ ៤២,៦៤២នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០២១,៦៤២នាក់ (ស្លាប់ ១៥៥,៣៤៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,២៥៦,៤៦៩នាក់ (ស្លាប់ ៣៥,១២៧នាក់)
* ថៃ ឆ្លងចំនួន ៣,៧៣៦,៤៨៧នាក់ (ស្លាប់ ២៥,៥១៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៩,៧៦១នាក់ (ស្លាប់ ៥៩,៣៦៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១១៣,០៧៨នាក់ (ស្លាប់ ១,២៨៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១១,៩២៦នាក់ (ស្លាប់ ១៩,៤៣៣នាក់)
* ទ្បាវ ឆ្លងចំនួន ១៨៤,៥៩៨នាក់ (ស្លាប់ ៦៨២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣៦,៣៧៤នាក់ (ស្លាប់ ២១៣នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,៧៨២នាក់ (ស្លាប់ ៣,០៥៤នាក់)៕