(ភ្នំពេញ)៖ ស្រ្ដីជនជាតិចិនដ៏ស្រស់ស្អាតម្នាក់ បើករថយន្ដ Highlander តែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដោយឲ្យរថយន្ដខ្ទេចមុខ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ​ស្ថិតតាមបណ្តោយមហាវិថីម៉ៅសេទុង​ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើ គេឃើញរថយន្ដបង្កពាក់ស្លាកលេខភ្នំពេញ 2W-0246 បើកបរដោយស្ត្រីជនជាតិចិនម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ស្ដុបសន្ធម៉ុកក៏​បានជ្រុលទៅ បុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត តែអ្នកបើកបរពុំមានរងរបួសនោះទេ​។

ក្រោយពេលកើតហេតុរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕