(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាព នៅក្នុងពិធីរំលឹកខួបទី១៥៣ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលត្រូវរៀបចំឡើង នៅស្នាក់ការកណ្តាល របស់កាកបាទក្រហមកម្ពុជា។

Fresh News TV ត្រៀមធ្វើការផ្សាយផ្ទាល់ពីកម្មវិធីរំលឹកខួបទី១៥៣ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម។ កម្មវិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៨:០០នាទីព្រឹក នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃ៨ ខែឧសភា។ តាមសេចក្តីថ្លែងការណ៍ ខួបលើកទី១៥៣ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានបញ្ជាក់ថា ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។