(បាត់ដំបង)៖ ក្រុមចោរប្រដាប់អាវុធ ប្រើកាំភ្លើងវែង AK មួយដើម និងកាំភ្លើងខ្លីមួយដើម មានគ្នាពី៤ទៅ៥នាក់ បានចូលទៅប្លន់នៅផ្ទះលក់គ្រឿងសំណង់ ស្ថិតនៅភូមិកាឡោមភ្លុង ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ ប៉ោ វណ្ណ: មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង បានថ្លែងប្រាប់អង្គភាព Fresh News ថា ក្រុមចោរមិនបានយកទ្រព្យសម្បត្តិអ្វីនោះឡើយ ដោយមានការភ្ញាក់ផ្អើល និងជួយអន្តរាគមន៍ទាន់ពេលវេលាពីសមត្ថកិច្ច។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា នៅពេលនេះកម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាល កំពុងចុះសួរនាំ និងសួរនាំព័ត៌មានលម្អិត តើជាករណីប្លន់ ឫករណីអ្វីផ្សេង៕