Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការអេហ្ស៊ីប កាត់ទោសប្រហារជីវិតមនុស្ស ៦នាក់ ពីបទលេចធ្លាយ «ឯកសារសម្ងាត់» ទៅឲ្យប្រទេសកាតា

07-05-2016 17:50

(អេហ្ស៊ីប)៖ តុលាការនៃប្រទេសអេហ្ស៊ីប នៅថ្ងៃសៅរ៍នេះ បានសម្រេចចេញដីកាប្រហារជីវិតអ្នកទោស ៦នាក់ ក្រោម​បទ​ចោទប្រកាន់ ចារកម្ម និងការលេចធ្លាយ «ឯកសារសម្ងាត់» ទៅឲ្យប្រទេសកាតា នេះ​បើយោងតាមការចេញផ្សាយរបស់​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅមុននេះបន្ដិច នាថ្ងៃទី០៧ ខែឧសភា។

ទូរទស្សន៍ Nile TV របស់អេហ្ស៊ីប បានចេញផ្សាយថា ប្រធានាធិបតីដេញចេញពីតំណែងលោក Mohamed Morsi ក៏​រងនូវបទចោទប្រកាន់ក្នុងករណីដូចគ្នានេះដែរ ប៉ុន្តែតុលាការបានសម្រេច ពន្យាពេលចេញសាលក្រម​ប្រហារ​ជីវិត​គាត់​រហូតដល់ថ្ងៃទី១៨ ខែមិថុនា៕