Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះពិនិត្យការរៀបចំកម្មវិធីជាលើកទី២ នៃ «ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម»

07-05-2016 17:11

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសកម្មភាព និងការរៀបចំផ្សេងៗ សម្រាប់កម្មវិធី ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥៣ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ដែលនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

នៅថ្ងៃទី០៨ ខែឧសភាស្អែកនេះ កាកបាទក្រហមកម្ពុជា នឹងរៀបចំពិធី «ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥៣» ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្រ្តីកាកបាទក្រហមកម្ពុជាទូទាំងប្រទេស ចូលរួមផងដែរ៕