(ភ្នំពេញ)៖ លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នឹងដឹកនាំគណៈប្រតិភូអន្តរក្រសួង ធ្វើទស្សនកិច្ច រយៈពេល៥ថ្ងៃ នៅប្រទេសបារាំង។

ទស្សនកិច្ចនេះ នឹងចាប់ផ្តើមពីថ្ងៃទី០៩ ដល់១៣ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ តាមការអញ្ជើញរបស់ក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋបារាំង។

តាមសេចក្តីប្រកាសរបស់គណៈកម្មាធិការនេះ បានឱ្យដឹងថា អំឡុងពេលទស្សនកិច្ចនៅប្រទេសបារាំង ប្រតិភូកម្ពុជា នឹងជួបពិភាក្សាការងារជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស ស្ថាប័នគយ ស្ថាប័នតុលាការ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនានារបស់សាធារណរដ្ឋបារាំង និងម្ចាស់ផលិតផលម៉ាកល្បីៗផងដែរ៕