លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ នាំយកវត្ថុអនុស្សាវរីយ៍ចែកដល់សមាជិក និវវត្តន៍ជនចំនួន ១០នាក់ និងប្រធានសាខាបក្សភូមិ ទាំង១២ភូមិ
07-05-2016 16:20
(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុម ការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត និង សមាជិកក្រុមការងារជាច្រើននាក់ទៀត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកនូវវត្ថុអនុស្សាវរីយ៍ រួមមាន នាឡិកា ប៊ីចេង ប្រេងកូឡា និងថវិកាចែកជូនដល់ លោក អ៊ុ ពូ មីង និងបងៗ ជានិវវត្តន៍ជនចំនួន ១០នាក់ និងប្រធានសាខាបក្សភូមិទាំង១២ភូមិ សំរាប់ជាការដឹង គុណ ដែលជានិច្ចកាល គណបក្សនិងរដ្ឋ តែងតែបានគិតគូរ យកចិត្តទុកដាក់ គោរព និស្រឡាញ់ គ្រប់ពេល វេលា។
ក្រៅពីការចុះសំណេះសំណាល និងចេកអំណោយនេះ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បានចុះទៅពិនិត្យ ស្ថានភាព ការប្រើប្រាស់ទឹកស្អាតរបស់ ប្រជាពលរដ្ឋ ដោយពិនិត្យឃើញថា ពុំទាន់មានការខ្វះខាតឡើយ។
នៅថ្ងៃដដែលនោះ លោក និងក្រុមការងារ បានឆ្លៀតពេលចុះ ទៅពិនិត្យការដ្ឋាន ជួសជុលផ្លូវលំចំនួន ០២ ខ្សែ នៅឃុំជាខ្លាងប្រវែង ៨០០ ម៉ែត្រ និងនៅឃុំគោក គង់កើត ប្រវែង ៧៥០ ម៉ែត្រផងដែរ៕